* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលរាជធានីភ្នំពេញ៖ កម្ពុជា-ឡាវ នឹងពង្រឹងទំនាក់ទំនងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយគ្នា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត

20-05-2026 17:36

(ភ្នំពេញ)៖ លោក សនសៃវ៉ាន់ ណាសៃ (sonnexay Vannaxay) ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឲ្យកាន់តែល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរ ឲ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ពិសេសជំរុញការវិនិយោគ ទេសចរណ៍និងធ្វើឲ្យទំនាក់ទំនងប្រជាពលរដ្ឋទាំងពីរ នៅតាមព្រំដែន កម្ពុជា-ឡាវ មានទំនាក់ទំនងគ្នាកាន់តែល្អ រកស៊ីជាមួយគ្នាឲ្យកាន់តែមានភាពស្និទ្ធស្នាល។

ការលើកឡើងរបស់លោក សនសៃវ៉ាន់ ណាសៃ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ខណៈជួបសម្តែងការគួរសម ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក សនសៃវ៉ាន់ ណាសៃ បានលើកឡើងទៀតថា រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានអគារថ្មីៗខ្ពស់ខ្ពស់ជាច្រើន និងមានប្រពៃណីទំនៀមទម្លាប់ សិល្បៈស្រដៀងគ្នា និងប្រទេសឡាវ ហើយមុខមាត់ប្រជាជនក៏មានភាពប្រហាក់ប្រហែលគ្នាផងដែរ។ ប្រទេសកម្ពុជាមានសេដ្ឋកិច្ចនឹងនរ បើទោះបីមានឥទ្ធិពល ពីសង្គ្រាមនៅបរទេសក៏ដោយ។

លោកទូតបន្តថា កម្ពុជាមានថ្នាក់ដឹកនាំល្អ ទើបបានធ្វើឲ្យប្រជាពលរដ្ឋអាចរកស៊ីមានបានធូរធារ។ កម្ពុជានិងឡាវ មានកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អជាមួយគ្នា ជាបងប្អូនយូរលង់ណាស់មកហើយ ហើយកម្ពុជាក៏ជាដៃគូរគ្រប់ជ្រុងជ្រោយជាមួយប្រទេសឡាវផងដែរ។

ជាការឆ្លើយតប លោក ឃួង ស្រេង ក្នុងជំនួបសំដែងការគួសមនោះ ក៏បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចំរើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងការរីកចំរើននេះ លោក ឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាប្រឈមផងដែរ ដូចជាបញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាស្ទះលូជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងដោះស្រាយបានជាបន្តបន្ទាប់។

លោក ឃួង ស្រេង បានថ្លែងទៀតថា កម្ពុជានិងឡាវ មានវប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងមុខមាត់ក៏ប្រហាក់ប្រហែលគ្នា។ ប្រទេសឡាវ គឺជាប្រទេសមានទន្លេតភ្ជាប់ជាមួយនឹងកម្ពុជា។ ក្រោយពីកម្ពុជាសាងសង់ព្រែកជីកហ្វូណនតេជោរួចរាល់ ប្រទេសឡាវអាចដឹកទំនិញតាមរយៈផ្លូវទឹកចូល ទៅកាន់កំពង់ផែទឹកជ្រៅរបស់កម្ពុជា ដើម្បីបន្តដឹកជញ្ជូន ទៅបណ្ដាលប្រទេសផ្សេងទៀត លើពិភពលោក ដែលវានឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសឡាវ និងប្រទេសកម្ពុជា មានភាពល្អប្រសើរមួយកម្រិតថែមទៀត។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ប្រទេសឡាវ និងប្រទេសកម្ពុជា មិនដែលមានការរំលោភបំពានលើគ្នាសោះឡើយ តាំងពីអតីតកាលមកដល់បច្ចុប្បន្ននេះ ដែលអាចឲ្យក្មេងជំនាន់ក្រោយ ជឿទុកចិត្តបាន មិនដូចប្រទេសជិតខាងខ្លះ តែងតែរំលោភបំពានបូរណភាពទឹកដីរបស់គេឡើយ។ កម្ពុជា និងឡាវ នឹងពង្រឹងទំនាក់ទំនងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរ ឲ្យមានការអភិវឌ្ឍរីកចម្រើន៕