* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គណៈប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំប្រចាំផ្លូវ២ខ្សែ ប្រវែងជាង៩ពាន់ម៉ែត្រ ក្នុងស្រុកអង្គរជ័យ ខេត្តកំពត

20-05-2026 17:43

(កំពត)៖ គណៈប្រតិភូអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យវាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពរ រយៈពេលធានាសុពលភាព ៦ខែ គុណភាពការងារថែទាំខួបផ្លូវដោយក្រាលល្បាយថ្មភ្នំ ចំនួន ២ខ្សែ ប្រវែងសរុប ៩៣៥០ម៉ែត្រ ទទឹង ៤ម៉ែត្រ និង៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតនៅឃុំប្រភ្នំ និងឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ស្ថិតក្នុងគម្រោងលេខ DRR-PM-2025-No.014 ដែលជាផែនការឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។

ផ្លូវទាំងពីរខ្សែនេះរួមមាន ផ្លូវក្រាលល្បាយថ្មភ្នំ មានប្រវែងសរុប ៥៦០០ ម៉ែត្រ ដែលចាប់ពីក្លោងទ្វាវត្តយសមន្រី្ត ចំណុចផ្លូវជាតិលេខ៣១ ដល់ស្តុក និងផ្លូវក្រាលល្បាយថ្មភ្នំមួយខ្សែទៀត មានប្រវែងសរុប ៣៧៥០ ម៉ែត្រ ចំណុចផ្លូវជាតិលេខ៣១ ដែលផ្លូវទាំងពីរខ្សែនេះ ស្ថិតក្នុងឃុំប្រភ្នំ និងឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។

លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានរាយការណ៍អំពីវឌ្ឍនភាពរបស់មន្ទីក្នុងការងាររថែទាំខួបខ្សែផ្លូវទាំង ២ខ្សែ សម្រេចលទ្ធផលបាន ១០០% ដែលមន្ទីអនុវត្តបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស។ លោកប្រធានមន្ទីរ ក៏បានជម្រាបជូន អំពីសារៈប្រយោជន៍ដែលប្រជាពលរដ្ឋទទួលបានផ្លូវទាំង ២ខ្សែនេះ ដែលនឹងជួយសម្រួលដល់ការធ្វើចរាចរទៅមក ដឹកជញ្ជូនផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ពិសេសការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀន ការដឹកអ្នកជំងឺមកកាន់មណ្ឌលសុខភាព បានទាន់ពេលវេលា។

ក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក៍បានពាំនាំមកនូវការផ្ទាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងបានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញការងាររបស់មន្ទីអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់មន្ទីអភិវឌ្ឍន៍ខេត្ត សូមធ្វើការត្រួតពិនិត្យលើការងារថែទាំផ្លូវខាងលើឱ្យបានល្អ ដើម្បីធានាគុណភាព សោភ័ណភាព និងសុវត្ថិភាព និងត្រូវធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការណែនាំប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាផ្លូវទាំងនេះ ពិសេសហាមឃាត់មិនឱ្យមានការដឹកទំងន់កំណត់ ដើម្បីរក្សាគុណភាពផ្លូវឱ្យនៅគង់វង្សយូរអង្វែង។

លោករដ្ឋលេខាធិការ ក៏បានណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទ ដាក់ផ្លូវថែទាំខួបខាងលើនេះ ដែលមានការតភ្ជាប់ពីខេត្តកំពត ទៅខេត្តតាកែវ ចូលទៅក្នុងគម្រោងផ្លូវកៅស៊ូ ដើម្បីលើកកម្រិតគុណភាពផ្លូវអន្តរខេត្តងាយស្រួលដឹកជញ្ជូន និងធ្វើដំណើរពីខេត្តកំពត ផ្លូវជាតិលេខ៣ ទៅខេត្តតាកែវផ្លូវជាតិលេខ២ ក្នុងឆ្នាំក្រោយនេះ ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ៕