* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ​ចុះទស្សនកិច្ច​និងជំរុញការវិនិយោគ លើវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ នៅខេត្តស្ទឹងត្រែង

20-05-2026 19:53

(ស្ទឹងត្រែង)៖ លោក ង្វៀន ម៉ិញវូ ឯកអគ្គរដ្ឋទូតប្រទេសវៀតណាម ប្រចាំកម្ពុជា បានចុះទស្សនកិច្ចស្វែងយល់អំពីសក្តានុពល ជំរុញលើកកម្ពស់ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យ សំខាន់ៗជាច្រើននៅខេត្តស្ទឹងត្រែង ព្រមទាំងពិភាក្សាការងារជាមួយ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។

ដំណើរបំពេញបេសកកម្ម របស់លោក អគ្គរដ្ឋទូតធ្វើឡើងនាពេលថ្មីៗនេះ ដែលជាជំនួបដ៏មានអត្ថន័យ។ ​ជំនួបនេះ គឺបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួតគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ ហើយបានជំរុញដល់ខេត្តស្ទឹងត្រែង ជាមួយនិងខេត្ត ដុង ណាយ ខេត្ត ខាញ់ ហ័រ ខេត្តហ្សាឡាយ និងខេត្ត ក្វាង ង៉ាយ ប្រទេសវៀតណាម បន្តកិច្ចសហការយ៉ាងល្អប្រសើរ ដើម្បីជាការឆ្លើយតបទៅនិងបំណងប្រាថ្នារបស់ប្រមុខដឹកនាំជាន់ខ្ពស់នៃបក្សនិងរដ្ឋនៃប្រទេសទាំង២។

លោក សរ សុពុត្រា បានចាត់ទុកថាដំណើរទស្សនកិច្ចនេះ ជាការកសាង «សាមគ្គីភាព ភាពជឿជាក់ ការយោគយល់គ្នាជាស្ថិរភាពយូរអង្វែង និងបានបង្ហាញនូវទំនុកចិត្តថា ចំណងទ្វេភាគីនឹងត្រូវបានពង្រឹងបន្ថែមទៀត។

​លោកបន្តថា រដ្ឋបាលខេត្តស្ទឹងត្រែង បានត្រៀមខ្លួនរួចជាស្រេច និងកំពុងបន្តដំណើរនៅលើផ្លូវដ៏ត្រឹមត្រូវនៃការតម្រង់ទិស របស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយ អំពីការជំរុញឱ្យវិស័យ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ជាវិស័យឈានមុខ ដើម្បីធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាជននៅខេត្តស្ទឹងត្រែងកាន់តែធូរធារល្អប្រសើរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះទាំងប្រទេសវៀតណាម និងកម្ពុជា មានសន្តិភាព និងឯករាជ្យភាពពេញលេញ។ ចំណែកទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានចូលដំណាក់កាលនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក កាន់តែស៊ីជម្រៅ និងកាន់តែមានប្រសិទ្ធភាព។

កម្ពុជា-វៀតណាម បានឯកភាពពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រោមបាវចនាថា «អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង»។

ជាមួយនឹងការតម្រង់ទិសនេះ ទំនាក់ទំនងនៃប្រទេសទាំងពីរ ត្រូវបានពង្រឹង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។

នាឱកាសនោះផងដែរ លោក អគ្គរដ្ឋទូតវៀតណាម បានសន្យាលើការជំរុញការវិនិយោគបន្ថែមទៀត លើវិស័យ កសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ស្របតាមកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៦ ដល់២០២៣ ដែលថ្នាក់នាំប្រទេសទាំង២ចាត់ទុកជារឿងសំខាន់៕