* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាជ្ញាធរបំភ្លឺជុំវិញការចុះផ្សាយតាមបណ្តាញសង្គមដែលថា គ្មានចំណាត់ការចំពោះការឈូសឆាយដីព្រៃលិចទឹកតំបន់២ (Video inside)

20-05-2026 21:40

(កំពង់ធំ)៖ អាជ្ញាធរ និងសមត្ថកិច្ច ស្រុកតាំងគោក នារសៀលថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២៦នេះបានបំភ្លឺជុំវិញពីការចុះផ្សាយ ករណី ដីព្រៃលិចទឹកតំបន់២ ជាច្រើនហិចតា ត្រូវបានជនខិលខូចលួចដាក់ត្រាក់ទ័រភ្ជួរឈូសឆាយ​ ហើយអាជ្ញាធរនិងសមត្ថកិច្ច ជំនាញរក្សាភាពស្ងប់ស្ងាត់ ខណៈរដ្ឋបាលស្រុកតែងតែយកចិត្តទុកដាក់ក្នុងការចុះល្បាតតាមដានត្រួតពិនិត្យនៅការប្រើប្រាស់ដីតំបន់ពីរនេះ។

តាមសេចក្តីបំភ្លឺ រដ្ឋបាលស្រុកតាំងគោក បានបញ្ជាក់ថា​ កន្លងមកនេះរដ្ឋបាលស្រុកតែងតែយកចិត្តទុកដាក់ក្នុង ការចុះល្បាតតាមដានត្រួតពិនិត្យនៅការប្រើប្រាស់ដីតំបន់II ទប់ស្កាត់ការទន្ទ្រានប្រើប្រាស់ដីតំបន់III និងព្រៃលិចទឹក តាមរយៈអាជ្ញាធរ-ក្រុមទីបញ្ជាការស្រាល។

ព័ត៌មានដែលបានលើកនេះ ក្រុមការងារដែលដឹកនាំដោយ លោក មិន ទឹម អភិបាលរងស្រុក បានដឹកនាំក្រុមការងារដោយមាន ក្រុមប្រឹក្សាឃុំទ្រៀល ១នាក់ ក្រុមប្រឹក្សាឃុំស្រឡៅ ១នាក់ កម្លាំងកងពលតូច៧០ចំនួន ២នាក់ និងមន្ត្រីជលផលប្រចាំស្រុកតាំងគោកផងដែរ បានចុះទៅពិនិត្យមើលការ ភ្ជួរដីនោះជាច្រើនលើកជាច្រើនសារដើម្បីផ្ទៀងផ្ទាត់ចុងក្រោយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ជាលទ្ធផល បង្ហាញថា ៖១. ដីដែលបងប្អូនប្រជាពលរដ្ឋភ្ជួរនោះគឺស្ថិតនៅតំបន់II ។ ដីមួយចំនួនបងប្អូនបានភ្ជួរជាច្រើនកន្លងមក គឺមិនភ្ជួរលើដីព្រៃលិចទឹកនោះទេ។
​​​
ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំនារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ លោក គឹម ហេង ប្រធានសហគមន៍ជ្រោយកគោ បានបញ្ជាក់ថាសហគមន៍មានសមាជិក ១២៥គ្រួសារ និងផ្ទៃដីជាង៧០០ហិចតា។

ចំពោះការភ្ជួររាស់មិនធ្វើលើផ្ទៃដីព្រៃលិចទឹករាប់រយហិចតានោះទេ ដោយនៅឆ្នាំ២០២៤ការភ្ជួររាស់និងធ្វើស្រែគឺប្រើប្រាស់ទឹកមិនបានគ្រប់គ្រាន់ទើបប្រជាពលរដ្ឋទុកចោលបន្តទៀត ប៉ុន្តែដីទាំអស់នេះគឺជាដីដែលបានវាស់វែងចេញប័ណ្ណកាន់កាប់ត្រឹមត្រូវ។

លោកបន្តថា ទោះបីដីនោះមានប័ណ្ណកាន់កាប់មែន តែការភ្ជួរាស់គឺភ្ជួរាស់លើដីគ្មានព្រៃទេ បើសិនមានព្រៃគឺមិនហ៊ានភ្ជួរាស់ជាដាច់ខាតព្រោះមានទីបញ្ជាករស្រាលមកមើលជានិច្ច។

លោក ចាន់ ស៊ីណា សមាជិកក្រុមប្រឹក្សាឃុំទ្រៀល និងជាសមាជិកទីបញ្ជាការស្រាលស្រុកតាំងគោក បានឱ្យដឹងថា ដីនេះគឺជាដីដែលបានកាត់ឆ្វៀលរួចហើយ ហើយដីនេះគឺជាដីសមាជិកសហគមន៍ជ្រោយគោកពិតប្រាកដ មិនបានភ្ជួរលើដីមានព្រៃនោះទេ ។

លោក កែវ សុខឃឿន មន្រ្តីជលផល បានលើកឡើងថា ដីនេះជាដីស្ថិតនៅក្នុងតំបន់សហគមន៍ជ្រោយកគោដែលបានកាត់ឆ្វៀល ការពិនិត្យជាក់ស្តែងមិនមានព្រៃទេនោះទេអាចភ្ជួរាស់បានតែមិនអនុញ្ញាតិឲ្យភ្ជួរលើដីដែលមានព្រៃនោះទេបើទោះបីជាដីមានការកាត់ឆ្វៀលហើយក៏ដោយ ។

លោក ម៉ន ទីម អភិបាលរងស្រុក និងជាប្រធានទីបញ្ជាការស្រាលស្រុកតាំងគោក បានបញ្ជាក់ថា លោកមិនអនុញ្ញាតឱ្យមានការភ្ជូររាល់ទេ ទោះបីដីវាស្រឡះក៏ដោយប្រសិនជាដីមិនបានកាត់ឆ្វៀល។

លោកបញ្ជាក់ថាជំនាញបញ្ចាក់ថាដីនេះបានកាត់ឆ្វៀលរួចហើយ ពីមាត់ស្ទឹងជាង១០០ ម៉ែត្រ ហើយការភ្ជួរាស់មិនបានភ្ជួរាស់លើដីព្រៃលិចទឹកទេ៕