* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ទីរពេទ្យព្រះអង្គឌួង បំពាក់ឧបករណ៍ទំនើបថ្មីសម្រាប់ពិនិត្យ និងព្យាបាល បញ្ហាក្នុងបំពង់ទឺកប្រមាត់ និងលំពែង

21-05-2026 07:49

(ភ្នំពេញ)៖ មន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១០២៦ បានរៀបចំកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សម្រាប់ធ្វើ ERCP ដែលមានតួនាទីសម្រាប់ពិនិត្យ និងព្យាបាល បញ្ហាក្នុងបំពង់ទឺកប្រមាត់ និងលំពែង។

ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបករណ៍ដ៏មានសារៈសំខាន់ខាងលើនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង។

លោកសាស្ត្រាចារ្យបានថ្លែងថា ម៉ាស៊ីន Endoscope សម្រាប់ធ្វើ ERCP គឺសម្រាប់ចាប់ក្រួសក្នុងបំពង់បង្ហូរទឹកប្រមាត់ ពិនិត្យការស្ទះ ឬការរលាក អាចដាក់បំពង់តូច (stent) ដើម្បីបើកការស្ទះ សម្រាប់យកគំរូកោសិកា (biopsy) ពិនិត្យរកជំងឺមហារីក រាល់ការព្យាបាលដោយមិនចាំបាច់វះកាត់ធំ ហើយអ្នកជំងឺសម្រាកពេទ្យរយៈពេលខ្លី។

ជុំវិញនឹងឧបករណ៍ដ៏ទំនើបនេះ លោកនាយកមន្ទីរពេទ្យព្រះអង្គឌួង បានណែនាំឲ្យលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យឯកទេស ត្រូវពង្រឹង និងបណ្តុះបណ្តាលធនធានជំនាន់ក្រោយៗបន្ថែមទៀត ដើម្បីបម្រើសេវាលើឯកទេសទាំងនេះកាន់តែប្រសើរជូនប្រជាពលរដ្ឋ។

លើសពីនោះលោកសាស្ត្រាចារ្យបានលើកទឹកចិត្តឲ្យក្រុមគ្រូពេទ្យទាំងអស់ បន្តសាមគ្គីគ្នា និងរួមគ្នាថែរក្សាសម្ភារៈបរិក្ខារពេទ្យខាងលើនេះឲ្យបានគង់វង្យ៕