* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ នាំយកអំណោយរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ជូនគ្រួសារកងទ័ព​ជិត ៣០០គ្រួសារ

21-05-2026 08:55

(បន្ទាយមានជ័យ​)៖​ លោក ប្លែក​ វ៉ា​រី​ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, លោក អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត និងលោកស្រី បានអញ្ជើញជួបសំណេះសំណាល​ សួរ​សុខទុក្ខ​ និងនាំយកអំណោយរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ជូនគ្រួសារកងទ័ព​នៅតំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ​៥៥គ្រួសារ​ និងគ្រួសារកងទ័ព​កងពលតូចថ្មើរជើងលេខ៥១​ ចំនួន២២៥គ្រួសារ​ នារសៀលថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ​២០២៦។

​នៅក្នុងឱកាស នៃការចុះសំណេះសំណាល​ និងសួរសុខទុក្ខលោក អ៊ុំ​ រាត្រី​ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ និងសម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកជំទា​បណ្ឌិត ជូនចំពោះបងប្អូន គ្រួសារវីរៈកងទ័ពដោយក្ដីនឹករឭក។

​ជាមួយគ្នានេះ លោកបានបង្ហាញអំពីការរំឭកដឹងគុណចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជា​ ដែលបានតស៊ូ​ លះបង់គ្រប់បែបយ៉ាងការពារបូរណភាពទឹកដី​ ដែលបងប្អូនវីរៈកងទ័ពបានយកទ្រូងពាំងគ្រាប់​ ដើម្បីជាតិ និងប្រជាជន។

​លោកបានបញ្ជាក់ថា​ វីរៈភាពដ៏អង់អាចក្លាហាន បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ចងចាំមិនភ្លេចនូវគុណូបការៈដ៏ធំធេងរបស់វីរៈកងទ័ពដែលបានស្មោះស្ម័គ្រ​ លះបង់សាច់ស្រស់​ ឈាមស្រស់​ ក្រុមគ្រួសារប្រពន្ធកូន​ ក្នុងបុព្វហេតុការពាទឹកដី​ ជាតិមាតុភូមិ​។​ ជាការតបស្នងប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចធិបតី​ជានាយករដ្ឋមន្ត្រី​ តែងតែគិតគូរសុខទុក្ខបងប្អូនកងទ័ព​ ក្រុមគ្រួសារ​ ជាពិសេគ្រួសារវីរៈកងទ័ពដែលបានពលី។

​អំណោយ​ដែលទទួលបានក្នុងមួយគ្រួសារ​ ទទួលបានអង្ករ២០គីឡូក្រាម​, មីមួយកេស​, ទឹកស៊ីអ៊ីវ​១យួរ, ទឹកត្រី១យួរ,​ ត្រីខ​ ១យួរ​ រួមនឹងថវិកាមួយចំនួន៕