* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលពន្ធដារដ៏ស្កឹមស្កៃ ប្រណីត ទំនើប និងស៊ីវិល័យ

21-05-2026 11:25

(ភ្នំពេញ)៖ ឆ្លងកាត់ការគិតគូរដ៏ល្អិតល្អន់ម៉ត់ចត់ និងការលំបាកជាច្រើនអគារទីស្នាក់ការ​កណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារដ៏ស្កឹមស្កៃ និងមានភាពប្រណីត ទំនើប ស៊ីវិល័យ ត្រូវ​បានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ។

ពិធីសម្ពោធអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារទីភ្នាក់ងារប្រមូលថវិកាដ៏សំខាន់សម្រាប់ជាតិ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួម​យ៉ាង​​ច្រើន​កុះករពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ មន្ត្រីរាជការអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើន​រូប​ទៀត។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះការសាងសង់ អគារទីស្នាក់ការកណ្តាលថ្មីរបស់​អគ្គនាយកដ្ឋានពន្ធដារ ដែលមានភាពល្អស្អាត ទំនើប និងប្រណីត។ ជាពិសេសសាងសង់ដោយខ្មែរស្ទើរទាំងស្រុង។

* ឆ្លៀតឱកាសនេះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមកោតសរសើរចំពោះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានបូជាអស់ទាំង កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីដឹកនាំការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ប្រកបដោយ ភាពធន់ និង បរិយាប័ន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមវាយតម្លៃខ្ពស់ចំពោះលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានខិតខំដឹកនាំ អគ្គនាយកដ្ឋានពន្ធដារ ឱ្យមានការរីកចម្រើនជាលំដាប់, ឆ្លុះបញ្ចាំងតាមរយៈការកទម្រង់ប្រព័ន្ធពន្ធដារ, ការកែលម្អអភិបាលកិច្ចស្ថាប័នពន្ធដារ, ការធ្វើទំនើបកម្មរដ្ឋបាលពន្ធដារ និងចុងក្រោយការកសាងនូវ «អគារទីស្នាក់ការកណ្ដាល» ដែលកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យស្លោកសម្តេចតេជោ «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» ពាក្យនេះ មានអត្ថន័យត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ ដែលគ្រប់ក្រសួង ស្ថាប័ន ត្រូវធ្វើកំណែទម្រង់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលការណ៍កំណែទម្រង់ មិនមែនជា​រឿងថ្មី ហើយមិនមែនទើបចាប់ផ្តើមក្រោយពេលមានសង្គ្រាមនោះទេ។ ក្រសួងស្ថាប័នរដ្ឋ បានធ្វើតាំងពីដើមអាណត្តិ។ ទូទាំងរាជរដ្ឋាភិបាល បានកែទម្រង់ ១៦ក្រសួង ស្ថាប័ន ហើយ បច្ចុប្បន្នកាត់ ៣អគ្គនាយកដ្ឋាន និង ៣០នាយកដ្ឋាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានបដិសេធចំពោះការសុំដេញថ្លៃវិនិយោគសេវារថយន្តក្រុងសាធារណៈ ដែលការដេញថ្លៃនេះ នឹងតម្លៃថ្លៃបន្ថែមទៀត ដូច្នេះរដ្ឋត្រូវបន្តគ្រប់គ្រងដែលថ្លៃរ៉ាប់រងទាំងនេះ បានមកពីការចូលរួមពីអ្នកបង់ពន្ធ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បង់ពន្ធ គឺជាការផ្ទេរនៃធនធានពីអ្នកមាន​លទ្ធ​ភាព ដើម្បីជួយដល់អ្នកគ្មានលទ្ធភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានពន្ធដារនៅប្រទេសណា ដែលមានការយោគយល់ និងសម្របសម្រួលជាងនៅប្រទេសកម្ពុជានោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាលចង់បានលើ​ការ​ងារបង់ពន្ធ គឺការយោគយល់គ្នា ជាជាងការយល់ថា ជាអ្នកមានកំហុស និងអ្នកចាប់កំហុស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង់ពន្ធមិនមែនជាការលាងបាបទេ តែជាការបំពេញកាតព្វកិច្ច។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចសហការគ្នារវាងពន្ធដារ សហគ្រាស និងអ្នកសម្របសម្រួល ឈរលើក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ ជាធាតុធ្វើឱ្យការងារប្រមូលពន្ធដារកាន់តែល្អប្រសើរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១១៖២២នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News ៕