* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ពលរដ្ឋ និងយុវជន មកពីគ្រួសារក្រីក្រជាង ២ពាន់នាក់ ក្នុងខេត្តតាកែវ មានជំនាញ និងចំណូលសមរម្យ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលក្នុងវិធី ១,៥លានរបស់សម្ដេចធិបតី

21-05-2026 11:49

(តាកែវ)៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ (RPITST) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួនជាង ២ពាន់កន្លែង ដោយផ្ដោតលើ ១០មុខជំនាញសម្រាប់ប្រជាពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M)។

បើតាមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០២៤មក ត្រីមាសទីមួយ នៃដើមឆ្នាំនេះ RPITST បានផ្ដល់អាហារូបករណ៍ជូនសិស្សសរុបចំនួន ២ ១០២នាក់។ ក្នុងនោះមានយុវជនដែលមកពីគ្រួ​សារក្រីក្រ និងងាយរងហានិភ័យចំនួន ៤៨៩នាក់។

ជាមួយគ្នានេះ វិទ្យាស្ថានមានមុខជំនាញសរុបចំនួន ១០រួមមាន៖ ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ជំនាញ​ការងារកំបោរ, ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ជំនាញការថែទាំ និងជួសជុលរថយន្ត, ជំនាញ​ជួសជុលម៉ាស៊ីនធុនតូច, ជំនាញសេវាកម្មការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ជំនាញសេវាកម្មកុំព្យូទ័រ, ជំនាញសេវាកម្មម្ហូបខ្មែរ, ជំនាញសេវាកម្មសម្អាងកាយ, ជំនាញការដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព និងជំនាញផ្សា​អគ្គិស​នី។

សម្រាប់វគ្គសិក្សាវគ្គថ្មី សិស្សានុសិស្សបន្តចុះឈ្មោះនៅក្នុងកម្មវិធី App TVET 1.5M និងសម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០៩៨ ៥២២ ៦៤៥/ ០១០ ៨៧៨ ឬអញ្ជើញមកវិទ្យាស្ថាន​ដោយផ្ទា​​ល់ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់រកាក្នុង ខណ្ឌដូនកែវ ខេត្តតាកែវ៕