* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកកិច្ចសហការរវាងពន្ធដារ សហគ្រាស និងអ្នកសម្របសម្រួលប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ ជាធាតុចូលសំខាន់ឲ្យការងារប្រមូលពន្ធកាន់តែប្រសើរ (Video inside)

21-05-2026 12:16

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារ សហគ្រាស និងអ្នកសម្របសម្រួលផ្នែកពន្ធដារ ដែលឈរលើក្រមសីលធម៌វិជ្ជាជីវៈ សមត្ថភាព និងការទទួលខុសត្រូវច្បាស់លាស់ គឺជាកត្តាសំខាន់ធ្វើឲ្យការងារប្រមូលពន្ធកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីសម្ពោធអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីរាជការពន្ធដារ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

សម្តេចមហាវបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំជឿថាមិនមែនតែក្រុមហ៊ុន១-២អន្តរជាតិដែលខ្ញុំដឹងទេ ក្រុមហ៊ុនក្នុងស្រុកជាច្រើនក៏ត្រូវប្រើមន្ត្រីសេវាពន្ធដារ ចឹងគឺការពង្រឹង និងការគ្រប់គ្រងបន្ថែម ដែលជាកត្តាធ្វើយ៉ាងណាឲ្យមុំចង្ក្រានទាំង៣ ពន្ធដារ សហគ្រាស និង​អ្នកដែលសម្របសម្រួល យល់គ្នា ប្រសិទ្ធិភាពទាំងអស់គ្នា មានសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវច្បាស់លាស់»។

ក្នុងន័យនេះ សម្តេចមហាវបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា តួអង្គសំខាន់ៗទាំង៣ រួមមាន៖ ពន្ធដារ សហគ្រាស និងអ្នកសម្របសម្រួលពន្ធដារ ត្រូវធ្វើការយ៉ាងស៊ីសង្វាក់គ្នា ដើម្បីធានាឱ្យប្រព័ន្ធពន្ធដារកម្ពុជា កាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយភាពស្មុគស្មាញក្នុងការអនុវត្ត។

សម្តេចមហាវបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បើទោះបីជាប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល មានការរីកចម្រើនយ៉ាងណាក៏ដោយ កត្តាមនុស្សនៅតែជាចំណុចស្នូល ដូច្នេះការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវរបស់មន្ត្រី និងអ្នកពាក់ព័ន្ធ គឺជារឿងចាំបាច់។

ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គនាយកដ្ឋានពន្ធដារ ជាពិសេសលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានខិតខំជំរុញកំណែទម្រង់ពន្ធដារជាច្រើន ធ្វើឲ្យប្រព័ន្ធពន្ធដារកាន់តែមានភាពច្បាស់លាស់ យុត្តិធម៌ និងស្មើភាព ដែលអាចឲ្យសហគ្រាស ក្រុមហ៊ុន និងវិស័យឯកជនទទួលយកបាន។

បន្ថែមពីនេះ សម្តេចមហាវបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន គឺជាកត្តាសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយបានលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត៕