* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គ្មានពន្ធដារប្រទេសណា ដែលមានការយោគយល់ និងសម្របសម្រួលជាងពន្ធដារនៅកម្ពុជាឡើយ (Video inside)

21-05-2026 12:36

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា គ្មានពន្ធដារនៅប្រទេសណា ដែលមានការយោគយល់ និងសម្របសម្រួលជាងពន្ធដារនៅក្នុងប្រទេសកម្ពុជានោះឡើយ សូម្បីតែនៅសហរដ្ឋអាមេរិក។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីស្នាក់ការកណ្តាលពន្ធដារដ៏ស្កឹមស្កៃ ប្រណីតទំនើប និងស៊ីវិល័យក្នុងវិស័យពន្ធដារ​របស់កម្ពុជា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍របស់សម្ដេចធ្លាប់ទៅសិក្សានៅសហរដ្ឋអាមេរិក គឺអង្គភាពពន្ធដាររបស់អាមេរិក មិនអាចធ្វើការចរចា ឬសម្របសម្រួលជាមួយអ្នកជាប់កាតព្វកិច្ចបាននោះទេ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំឯកភាពជាមួយឯកឧត្តម គង់ វិបុល ថាគ្មានពន្ធដារស្រុកណាស្រួលជាងពន្ធដារកម្ពុជាទេ ដែលអាចជជែកយោគយល់បាន។ ខ្ញុំរស់នៅអាមេរិកហើយ IRS (Internal Revenue Service) (អង្គភាពពន្ធដារអាមេរិក) តឹងណាស់ កុំមកចរចា, ការយោគយល់ផ្អែកនៅក្នុងច្បាប់ ប៉ុន្ដែយើង (ពន្ធដារកម្ពុជា) មានការយោគយល់ក្នុងដំណាក់កាលអន្ដរជាតិ»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, ថ្វីត្បិតតែអង្គភាពពន្ធដាររបស់កម្ពុជា មានការយោគយល់ក៏ពិតមែន ប៉ុន្ដែនេះគ្រាន់តែជាដំណាក់កាលអន្ដរកាលប៉ុណ្ណោះ ពោលនៅពេលខាងមុខទៀត គ្រាដែលភាគីពាក់ព័ន្ធទាំងអ្នកជាប់កាតព្វកិច្ចពន្ធ និងមន្ដ្រី មានការយល់គ្នាអំពីកាតព្វកិច្ច និងការទទួលខុសត្រូវនោះ គឺអនុវត្តនូវគោលការណ៍ស្មើភាពគ្នា ដែលនេះជាអ្វីដែលអង្គភាពពន្ធដារកម្ពុជាចង់ នឹងបំពេញនៅពេលខាងមុខ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា កិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារ សហគ្រាស និងអ្នកសម្របសម្រួលផ្នែកពន្ធដារ ដែលឈរលើក្រមសីលធម៌វិជ្ជាជីវៈ សមត្ថភាព និងការទទួលខុសត្រូវច្បាស់លាស់ គឺជាកត្តាសំខាន់ធ្វើឲ្យការងារប្រមូលពន្ធកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ដែលសម្ដេចប្រៀបតួអង្គសំខាន់ទាំង៣នេះដូចជាមុំចង្ក្រាន ដោយត្រូវបំពេញគ្នាទៅវិញទៅមក៕