* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាលខេត្តស្វាយរៀង ណែនាំសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តតាមដានបទល្មើស Online Scam ដែលអាចនៅមានលួចបង្កប់តាមទីតាំងនានា ត្រូវបង្ក្រាបបោសសម្អាតឱ្យដល់ឬសគល់

21-05-2026 12:52

(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានណែនាំសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តតាមដានបទល្មើស Online Scam ដែលអាចនៅលួចបង្កប់តាមទីតាំងនានា ត្រូវបង្ក្រាបបោសសម្អាតឱ្យដល់ឬសគល់។

អភិបាលខេត្តស្វាយរៀង ថ្លែងណែនាំបែបនេះ ខណៈដែលលោកអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនប្រជាពលរដ្ឋ ជាពិសេសការរៀបចំផែនការការពារ សន្តិសុខសុវត្ថិភាព ជូនដល់សម្តេចតេជោ​ ហ៊ុន​ សែន​ ដែលសម្តេចបានអញ្ជើញមកជួបសំណេះសំណាលជាមួយជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីអង្គភាពនានាជុំវិញខេត្ត​ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀងនាពេលកន្លងទៅ។

បន្ថែមលើសពីនេះ លោក ប៉េង ពោធិ៍សា បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*១៖ មន្ទីរ អង្គភាពជំនាញរួមមានមន្ទីររៀបចំដែនដី​ និងសាខាពន្ធដារខេត្ត​ អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត​ ត្រូវជំរុញការផ្តល់សេវាដីធ្លីឱ្យបានលឿនជូនដល់ប្រជាពលរដ្ឋតាមពេលវេលាដែលបានកំណត់
*២៖ អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តតាមដានបង្ក្រាបក្មេងទំនើង ដែលបង្ករផលប៉ះពាល់ដល់សណ្តាប់ធ្នាប់​ និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ
*៣៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់
*៤៖ បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ
*៥៖ រដ្ឋបាលក្រុង​ ស្រុក​ មន្ទីរ​ អង្គភាព​ ពាក់ពន្ធទាំងអស់ ត្រូវរៀបចំផែនការសំអាតអនាម័បរិស្ថាននៅទីប្រជុំជន​ នៅជុំវិញទីកន្លែងធ្វើការរបស់ខ្លួន
*៦៖ មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យរៀបចំកែសម្រួលទៅលើប្រព័ន្ធលូរំដោះទឹក ដើម្បីបញ្ជៀសការជនលិចនារដូវវស្សាខាងមុខនេះ
*៧៖ រដ្ឋបាលក្រុងស្រុកត្រូវពិនិត្យតាមដាននិងទប់ស្កាត់ការរំលោភលើដីចំណីផ្លូវ​ ព្រែក​ ប្រឡាយ​ បឹងបួររបស់រដ្ឋឱ្យបានទាន់ពេលវេលា។

នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្តបានអនុញ្ញាតឲ្យមានការលើកឡើងនូវបញ្ហាប្រឈមផ្សេងៗ និងចំណុចវិជ្ចមានមួយចំនួនទៅលើការអនុវត្តការងាររបស់មន្ទីរអង្គភាពនានាដែលពាក់ព័ន្ធផងដែរ៕