* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាលស្រុកស្ទោង៖ ការបើកពង្រីកផ្លូវចូលវិទ្យាល័យរស្មីសោភ័ណ ជាការចូលរួមចំណែលើកកម្ពស់វិស័យអប់រំ និងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល

21-05-2026 12:54

(កំពង់ធំ)៖ អភិបាលស្រុកស្ទោង បានលើកឡើងថា ការបើកពង្រីកផ្លូវចូលវិទ្យាល័យរស្មីសោភ័ណ ជាការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ លោក សាយ គឹមឡម បានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោក និងសហការី បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការបើកពង្រីកផ្លូវចូលវិទ្យាល័យរស្មីសោភ័ណ ស្ថិតនៅក្នុងភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

លោកបានសង្កត់ធ្ងន់ថា ផ្លូវថ្មីនេះលើសពីសោភ័ណភាព ការធ្វើដំណើរបានស្រួលនិងសុវត្ថិភាព វាក៏ជាប្រព័ន្ធរំដោះទឹកកុំឱ្យជនលិចទីរួមស្រុកស្ទោងក៏ដូចជាវិទ្យាល័យសោភ័ណ ព្រោះមានប្រព័ន្ធប្រឡាយរំដោះទឹកនៅ អមសងខាងផងដែរ ដែលកន្លងមកតែងតែរងគ្រោះពីគ្រោះធម្មជាតិទឹកជំនន់ជារឿយៗ និងបង្កការរំខានដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្សថែមទៀត។

ទន្ទឹមនឹងនេះ លោកបានអំពាវនាវលោកនាយក លោកគ្រូ អ្នកគ្រូមសិស្សានុសិស្ស និងសាធារណៈជនសូមជួយថែរក្សាការពារនូវ សមិទ្ធផលដ៏ថ្មីស្រឡាងនេះដើម្បីទុកជាប្រយោជន៍រួមរបស់ស្រុកស្ទោង និងជាសម្បត្តិសាធារណៈរបស់រដ្ឋ ផងដែរ ហើយធានាបាននូវសោភ័ណភាពស្រស់បំពង់ បរិស្ថានល្អ និងគុណភាពយូរអង្វែងថែមទៀត។

ទន្ទឹមនឹងនេះលោកអភិបាលស្រុក បានអំពាវបន្ថែមថែមទៀតសាធារណៈជន ជាពិសេសអ្នកទីរួមស្រុកស្ទោង សូមអញ្ជើញទៅចូលរួមធ្វើលំហាត់ប្រាណដើម្បីថែរក្សាសុខភាពឱ្យបានមាំទាំ និងជាប់ជាប្រចាំ ព្រោះនៅទីនេះ មានបរិស្ថានល្អប្រកបដោយសុខសុវត្ថិភាព ជាមួយអនុស្សាវរីយ៍ចាស់ថ្មីថែមទៀត។

សូមបញ្ជាក់ថា ការបើកពង្រីកផ្លូវនេះ គឺលោកបានធ្វើតាមសន្យាដែលលោកបានសន្យាកាលពីពេលថ្មីៗនេះដែលជាថវិការបស់លោកផ្ទាល់ ដែលមានទទឹងម្ខាង ៥ម៉ែត្រ ប្រវែងជិត៣០០ម៉ែត្រ មានដាក់បំពាក់សូឡាអមសងខាង និងដាំដើមឈើលម្អ និងប្រណីតជាង ១០០ដើម ថែមទាំងដាក់ក្រាលថ្មមិច ហើយវិទ្យាល័យនេះមានគ្រូសរុប ៦២នាក់ ស្រី២៤នាក់ សិស្សសរុប ២៣៣០នាក់ ស្រី ១២៦៣នាក់៕