* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ដ្រី ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងផ្នែកឯកជនចូលរួមកិច្ចប្រជុំនៅក្រុងហៃគូ ប្រទេសចិន

21-05-2026 13:28

(ចិន)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីរាជរដ្ឋាភិបាលកម្ពុជា, លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកឯកជនកម្ពុជា ក្នុងវិស័យទេសចរណ៍កម្ពុជា អញ្ជើញដល់ទីក្រុងហៃគូនៃសាធារណរដ្ឋប្រជាមានិតចិន ដោយឆ្លងកាត់តាមទីក្រុងក្វាងចូវ ប្រកបដោយសុខសុវត្ថិភាព។

ការអញ្ជើញដល់នេះ បានទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅដោយលោក ទុន ថុនា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តក្វាងចូវ លោកស្រី Lin Qian ប្រធានការិយាល័យការបរទេសក្រុងហៃគូ និងលោក អ៊ីវ សុខុម អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហៃណាន ដើម្បីចូលរួមព្រឹត្តិការណ៍ «ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦ លើកទី៣» និងកម្មវិធីពាក់ព័ន្ធ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ និងវប្បធម៌ផូរផង់របស់កម្ពុជាដល់ប្រជាជនចិន ព្រមទាំងផ្សព្វផ្សាយពីយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង។

សូមជម្រាបជូនថា ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅលើវិថីដើរ Qilou ដ៏ល្បីជាប្រវត្តិសាស្ត្ររបស់ទីក្រុងហៃគូ ដែលមានទេសចររាប់ម៉ឺននាក់ដើរកម្សាន្តជារៀងរាល់ថ្ងៃ ដោយមានការសម្តែងសិល្បៈបុរាណ និងសហសម័យកម្ពុជា-ចិន និងការដាក់តាំងបង្ហាញនូវផលិតផលរបស់កម្ពុជាផងដែរ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow) ដែលបានរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់កម្ពុជា និងការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ទេសចរចិនមកទស្សនាកម្ពុជា ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦៕