* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រកាសដាក់ឱ្យដំណើរការ កម្មវិធីភាពជាដៃគូអូស្ត្រាលី-កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ (ACP4Climate)

21-05-2026 14:02

(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ កម្មវិធីភាពជាដៃគូអូស្ត្រាលី-កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ(ACP4Climate) នៅសណ្ឋាគារសាន់&មូន រាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ។

ពិធីនេះ មានការចូលរួមពីលោក ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា តំណាងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី(DFAT) ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន គ្រឹះស្ថានសិក្សា និងវិស័យឯកជន សរុបប្រមាណ ១៥០នាក់។

ថ្លែងក្នុងឱកាសបើកកម្មវិធី លោករដ្ឋមន្ត្រី បានលើកឡើងថា គោលបំណងនៃកម្មវិធី ACP4Climate គឺដើម្បីពង្រឹងសមត្ថភាពស្ថាប័ន កែលម្អយន្តការរៀបចំផែនការ និងយន្តការ សម្របសម្រួល គាំទ្រការគ្រប់គ្រងធនធានទឹកចម្រុះ ពង្រឹងការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើភស្តុតាង និងជំរុញអភិក្រមប្រកបដោយបរិយាបន្ននៃអភិបាលកិច្ចទឹក។

លើសពីនេះ ក៏នឹងគាំទ្រដល់ការរៀបចំផែនការ និងកិច្ចខិតខំប្រឹងប្រែងពង្រឹងភាពធន់នៅតាមអាងទន្លេសំខាន់ៗ រួមមាន៖ អាងទន្លេមេគង្គលើ អាងទន្លេមេគង្គក្រោម និងអាងទន្លេទន្លេសាប។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធី ACP4Climate ឆ្លុះបញ្ចាំងអំពីភាពជាដៃគូដ៏រឹងមាំ និងគួរឱ្យទុកចិត្តរវាងកម្ពុជា និងអូស្ត្រាលី ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រកបដោយចីរភាព និងការពង្រឹងភាពធន់នឹងអាកាសធាតុនៅកម្ពុជា ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចទឹកនិងភាពធន់របស់ស្ថាប័នសម្រាប់រយៈពេលវែងនៅកម្ពុជា។

រដ្ឋមន្ត្រី ថោ ជេដ្ឋា ក៏បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងស្មារតីភាពជាដៃគូ ការទទួលខុសត្រូវរួម និងកិច្ចសហប្រតិបត្តិការដែលមានភាពជាក់ស្តែង។

សូមបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអូស្ត្រាលី កម្មវិធីក្នុងវិស័យធនធានទឹក ដែលកំពុងដំណើរការ នាពេលបច្ចុប្បន្ននេះ រួមមាន៖
ទី១៖ គម្រោងការវាយតម្លៃការវិនិយោគលើប្រព័ន្ធធារាសាស្ត្រ តាមរយៈភាពជាដៃគូទឹកអូស្ត្រាលី(AWP)
ទី២៖ គម្រោងការរៀបចំឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រនិងផែនការអនវុត្តត្រីវិស័យ(២០២៧-២០៣១) របស់ក្រុមការងារត្រីវិស័យកសិកម្មទឹកជនបទ តាមរយៈភាពជាដៃគូកម្ពុជា-អូស្ត្រាលី ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)
និងទី៣៖ កម្មវិធីភាពជាដៃគូអូស្ត្រាលី-កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ ហៅកាត់ថា ACP4Climiate ដែលទទួលបានហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តដំណាក់កាលទី១ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០៕