* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន២៥២គ្រួសារ នៅសង្កាត់គោកចក ក្រុងសៀមរាប ទទួលបានអំណោយពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក

21-05-2026 14:08

(សៀមរាប)៖ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ និងលោកស្រី ម៉ក់ វិបុល ក្រុមការងារសាលាខេត្តចុះមូលដ្ឋាន សង្កាត់គោកចក ក្រុងសៀមរាប នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បាននិមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និងចែកនូវស្បៀងអាហារដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន២៥២គ្រួសារ មកពីភូមិវាល សង្កាត់គោក ក្រុងសៀមរាប។

ក្នុងឱកាសនោះ លោកស្រី ម៉ក់ វិបុល បានពាំនាំនូវការផ្តាំផ្ញើរបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប និងលោក ប្រាក់ សោភ័ណ អភិបាលខេត្ត ដែលលោកតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនក្នុងខេត្តសៀមរាប។ ពិសេសនោះ គឺសុខទុក្ខបងប្អូនដែលបានស្ម័ត្រចិត្តផ្លាស់ប្តូរទីតាំង ទៅនៅទីតាំងថ្មី ក្រុងរុនតាឯកតេជោសែន។

លោកស្រីក៏បានធ្វើការណែនាំដល់បងប្អូនដែលមានសមាជិកគ្រួសារខ្លួន ដែលមានអត្តសញ្ញាណប័ណ្ណជិតផុតសុពលភាព និងអ្នកគ្រប់អាយុ សូមមកធ្វើអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ដើមី្បយកទៅបម្រើការងារផ្ទាល់ខ្លួន និងត្រៀមលក្ខណៈចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០២៧ខាងមុខ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាថា នៅក្នុងពុទ្ធសាសនាគោលការណ៍គ្រឹះគឺ «មេត្តា» (ការប្រាថ្នាឲ្យអ្នកដទៃមានសេចក្តីសុខ) និង «ករុណា» (ការជួយសង្គ្រោះអ្នកដទៃឲ្យរួចផុតពីទុក្ខ) នេះគឺជាការផ្សារភ្ជាប់ធម៌វិន័យទៅនឹងការដោះស្រាយបញ្ហាសង្គម។ ហើយព្រះសង្ឃ ដើរតួជាអ្នកដឹកនាំស្មារតីផង និងជាអ្នកសម្របសម្រួលជីវភាពផង ដើម្បីបង្ហាញពីភាពម្ចាស់ការលើការផ្គត់ផ្គង់ស្បៀង ដោយធានាថាបងប្អូនញាតិញោម ដែលមានជីវភាពខ្វះខាត មិនត្រូវដាច់ពោះស្លាប់នោះឡើយ។

ព្រះគ្រូវិចិត្រវង្សា មានថេរដីកាបន្តថា នាពេលកន្លងមកព្រះអង្គក៏បានផ្គត់ផ្គង់ជាស្បៀងអាហារ ដល់បងប្អូនញាតិញោមដែលជួបការ ខ្វះខាតក្នុងជីវភាពគ្រួសារ ព្រមទាំងបងប្អូនជនភៀសសឹក ដែលមកស្នាក់អាស្រ័យនៅក្នុងទីវត្ត ព្រមទាំងបានបង្កើតសួនបន្លែ សម្រាប់ធ្វើការផ្គត់ផ្គង់ទៀតផង។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាបញ្ជាក់ថា ការចែកទាននេះ គឺជាការបង្រៀនតាមរយៈសកម្មភាពផ្ទាល់ ដែលបង្ហាញឲ្យឃើញថា ការលះបង់នូវអ្វីដែលខ្លួនមាន ដើម្បីអ្នកដទៃ គឺជាការកសាងសន្តិភាព និងកុសលធម៌ដ៏ឧត្តុង្គឧត្តម ដែលនាំឲ្យសង្គមមានសុខដុមរមនាហើយសកម្មភាពនេះគឺជា «ការចែករំលែកដោយគ្មានការរើសអើង» មិនថា ជនភៀសសឹកមានជំនឿសាសនាអ្វីឡើយ ព្រះសង្ឃតែងតែផ្ដល់នូវក្ដីស្រឡាញ់ និងការគាំទ្រក្នុងនាមជាមនុស្សជាតិដូចគ្នា៕