* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

នគរបាលស្រុកស្វាយ នាំក្មេងទំនើង១០នាក់ ក្រោយបង្កអុកឡុក និងវាយគ្នានៅវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រុំ

21-05-2026 14:56

(ស្វាយរៀង)៖ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ បានហៅក្មេងទំនើង១០នាក់ ដែលបង្កអុកឡុក និងរករឿងវាយគ្នានៅក្នុងទីធ្លាសាលាវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ មកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ ដើម្បីសួរនាំ។

លោក សោម សុភ័ណ្ឌ បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង១០នាក់ បានឆ្លើយសារភាពថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ពេលពួកខ្លួនមករៀននៅវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ ក៏បានទាស់សំដីគ្នាទៅវិញទៅមក ក៏បានបង្កអុកឡុករករឿងគ្នា វាយគ្នាទៅវិញទៅមកនៅក្នុងទីធ្លាវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រុំ ពិតប្រាកដមែន។

លោកបានបញ្ជាក់ថា ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោស្នងការ និងលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង នគរបាលយើងបានអនុញ្ញាតឲ្យធ្វើកិច្ចសន្យាអប់រំដល់ក្មេងទំនើងទាំង១០នាក់ និងឲ្យអាណាព្យាបាលធ្វើលិខិតធានាយកទៅផ្ទះវិញ ដើម្បីអប់រំបន្តកុំឲ្យធ្វើអ្វីខុសនិងផ្លូវច្បាប់បន្តទៀត។

ចំណែកម៉ូតូ ៣គ្រឿងរបស់ក្រុមក្មេងទំនើងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកយរៈពេលចំនួន ៣ខែ៕