* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ពលរដ្ឋ និងយុវជន មកពីគ្រួសារក្រីក្រជាង ៤ពាន់នាក់ ទទួលបានជំនាញ និងចំណូលសមរម្យ ក្រោយពីទទួលបាន​ការបណ្ដុះ​បណ្ដាល​ក្នុង​វិធី ១,៥លា​ន របស់​សម្ដេចធិបតី

21-05-2026 15:45

​(ភ្នំពេញ)៖ ប្រជាពលរដ្ឋ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួនជាង ៤ ០០០នាក់ ទទួលបានជំនាញពីកម្មវិធី​បណ្ដុះ​បណ្ដាល​ជំនា​ញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) នៅវិទ្យាស្ថានជា​តិពហុបច្ចេកទេសកម្ពុ​ជា(NPIC) នៃក្រសួ​ងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ក្រោមកម្មវិធីអាហារូបករណ៍របស់សម្ដេចមហាបវរធិបតី ហ៊ុ​ន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមវិទ្យាស្ថាន NPIC បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់ត្រីមាសទី១ឆ្នាំ២០២៦ វិទ្យាស្ថានបាន​ផ្ដល់​អាហារូបករ​ណ៍ដល់​ប្រជា​ពលរដ្ឋ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យសរុបចំនួន ៤ ៣៧០នាក់​​ ចុះ​ឈ្មោះចូ​លរៀនជំនាញបច្ចេកទេសក្នុងកម្មវិធី TVET 1.5M ក្រោមកម្មវិធីអាហារូបករណ៍របស់សម្ដេចមហាបវរធិបតី ហ៊ុ​ន ម៉ាណែត។

វិទ្យាស្ថាន NPIC ​​កំពុងបណ្ដុះ​បណ្ដាលជំនាញដល់សិក្ខាកាមចំ​នួន ២០មុខជំនាញ ដែលស្ថិត​ក្រោម​កម្មវិធី TVET 1.5M ដើម្បី​លើកកម្ព​ស់ជំនា​ញ​វិជ្ជាជីវៈ និងបង្កើនឱកាស​ការងារជូនដល់បងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃផងដែរ។ ក្នុងនោះមានមុខជំនាញទាំង ៦ ដែល​មាន​សិក្ខា​កាម​ចាប់អារម្មណ៍ចុះឈ្មោះចូលរៀនច្រើនជាងគេនៅក្នុងវិទ្យាស្ថាន។​

ជំនាញទាំង៦ នោះរួមមាន ជំនាញនៃការផលិតនំ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ធុរកិច្ចភេសជ្ជៈ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការថែទាំ​និងជួសជុលរថយន្ត, ការកែច្នៃបន្លែ និងផ្លែឈើ។ ជំនាញទាំងនេះត្រូវបានចាត់ទុកថា ជាជំនាញ​ដែល​ស្រប​តាម​ត​ម្រូវការទីផ្សារការងារ និងអាចប​ង្កើតឱកា​សរកចំណូលបាន​ឆាប់រហ័ស ទាំងការបម្រើកា​រងារ​នៅតាមស្ថា​ប័ន ឬការបង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន។

ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។​ សម្រាប់ព័​ត៌មានអំពីការចុះ​ឈ្មោះ​ចូលរៀន សូម​ទាក់ទង​ទៅកា​ន់ទូ​រសព្ទ​លេខ ០​១២ ៦៤៩​ ២៦២/ ០៨៩ ៤២៦​​​​ ០៩៨/ ឬអ​ញ្ជើញ​មកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលមានទីតាំងស្ថិត​នៅភូមិ​ព្រៃ​ព​ពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដើម្បីចូលរៀនក្នុងកម្មវិធីនេះ យុវជនគោលដៅ ត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ, មាន​អាយុ​ចាប់​ពី១៥ឆ្នាំ​ឡើង, មានអត្តសញ្ញាណបណ្ណសញ្ជាតិ ខ្មែរ ឬសំបុត្រកំណើត, និង មានបណ្ណសមធម៌(កម្រិតភាពក្រីក្រ១ និងក្រីក្រ២) ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ៕