* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

គ្រោងចំណាយថវិការដ្ឋក្នុងឆ្នាំ២០២៧ ទាបជាងឆ្នាំ២០២៦បន្តិច ​ប៉ុន្តែនៅតែគិតលើវិស័យការពារជាតិជាចម្បង (Video inside)

21-05-2026 16:49

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៧ខាងមុខនេះ ចំណាយសរុបថវិការដ្ឋ​ ត្រូវបានគ្រោងក្នុងទំហំ ១៧.០៣% នៃ ផ.ស.ស. ឬថយប្រមាណ ១.៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ នេះបើយោងតាមសារា​ចរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។​

ច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ គ្រោងចំណាយថវិការដ្ឋសរុបចំនួន ៤០ ៩១៣ប៊ីលានរៀល ស្មើនឹងប្រមាណ ១០ពាន់លានដុល្លារស្មើនឹង ១៨.៨៥% នៃ ផ.ស.ស. ឬកើនចំនួន ៧.៨ភាគរយ ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥​។

តាមសារាចរណ៍បានបញ្ជាក់ថា ចំណាយចរន្តថវិការដ្ឋត្រូវបានគ្រោងក្នុងទំហំ ១២.៤១% នៃផ.ស.ស. ក្នុងឆ្នាំ២០២៧ ដែលមានកំណើនប្រមាណ ៧.១% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៦។ សម្រាប់ឆ្នាំ ២០២៨-២០២៩, ចំណាយចរន្តថវិការដ្ឋ ត្រូវបានគ្រោងឱ្យមានកំណើនក្នុងអត្រាជាមធ្យមប្រមាណ ៥.២% ក្នុងមួយឆ្នាំ ដែលនឹងមានទំហំក្នុងរង្វង់ ១១.៨៥% នៃ ផ.ស.ស. នៅឆ្នាំ២០២៩។

សម្រាប់ចំណាយបន្ទុកបុគ្គលិក ក្នុងឆ្នាំ២០២៧ ត្រូវបានគ្រោងឱ្យមានកំណើនក្នុងអត្រា ៨.២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៦ ដោយបានគិតគូរការដំឡើងបៀវត្ស ព្រមទាំងការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្ត្រីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីបន្តលើកកម្ពស់ និងគាំទ្រដល់សុខុមាលភាពមន្ត្រីរាជការ ក្នុងកាលៈទេសៈចំពោះមុខនេះ។ ​

ចំពោះចំណាយមិនមែនបន្ទុកបុគ្គលិក ក្នុងឆ្នាំ២០២៧ ត្រូវបានគ្រោងឱ្យមានកំណើនក្នុងអត្រា ៦.៤% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ស្របតាមគោលការណ៍ពង្រឹងសក្តិសិទ្ធិភាពនៃការវិភាជថវិកា តាមរយៈការខិតខំតម្រង់ការវិភាជថវិកាឱ្យបានត្រឹមត្រូវ និងចំគោលដៅ​ បន្តត្បិតត្បៀតលើមុខសញ្ញាចំណាយមិនចាំបាច់ និងមិនសូវចាំបាច់ ព្រមទាំងរក្សាឱ្យបាននូវនិរន្តរភាព ប្រតិបត្តិការរបស់ក្រសួង ស្ថាប័ន និងជាពិសេសគាំទ្រដល់ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ការផ្តល់អាទិភាពលើវិស័យសង្គមកិច្ច, ការលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តគោលនយោបាយគាំពារសង្គម សំដៅលើកកម្ពស់សមធម៌ និងភាពសុខដុមក្នុងសង្គម។

ទន្ទឹមនេះ​ រាជរដ្ឋាភិបាល បានគិតគូរបង្កើនធនធានបន្ថែម ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយត្រូវចែករំលែកចំណូលពីសេវាសាធារណៈក្នុងអត្រា ១៥% សម្រាប់ ជាគុណប្រយោជន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈយន្តការ «មូលនិធិភាតរភាព» ចាប់ពីឆ្នាំ ២០២៧ តទៅ និងបានត្រៀមកញ្ចប់ថវិកា ក្នុងឥណទានថវិកាមិនទាន់បែងចែករបស់រាជរដ្ឋាភិបាល សម្រាប់អនុវត្តនូវមុខសញ្ញាថ្មីៗ និងកម្មវិធីអន្តរាគមន៍ ដើម្បីរក្សាលំនឹងជីវភាពប្រជាជន និងលើកកម្ពស់សមធម៌សង្គម ក្នុងករណីចាំបាច់ផងដែរ។

តាមសារាចរណ៍នេះ វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានគ្រោងប្រមាណចំណាយប្រមាណ ២.៧១%សម្រាប់ឆ្នាំ ២០២៧ ​​នៃ ផ.ស.ស. ​សំដៅបន្តពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី សន្តិសុខ និងសុវត្ថិភាព, ការយកចិត្តទុកដាក់លើជីវភាព និងសុខុមាលភាពកងកម្លាំងប្រដាប់អាវុធ ព្រមទាំងការគ្រប់គ្រង និងថែទាំយុទ្ធោបករណ៍ និងសម្ភារៈបច្ចេកទេស, ការអនុវត្តកិច្ចការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការអនុវត្តកិច្ចការសន្តិសុខមិនប្រពៃណី, ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព», ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យព្រំដែន, ការ​អភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈជូនកងកម្លាំងនគរបាលជាតិ និងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃយុត្តិធម៌។

ចំណែក វិស័យសង្គមកិច្ច ត្រូវបានគ្រោងប្រមាណ ៤.៨២%​នៃ ផ.ស.ស. សម្រាប់ឆ្នាំ ២០២៧​ ពោលគឺនៅតែចាត់ទុកជាវិស័យអាទិភាពទី១ ក្នុងនោះសំដៅបន្តរក្សាលំនឹងជីវភាពប្រជាជន ព្រមទាំងលើកកម្ពស់សមធម៌សង្គម, បន្តលើកកម្ពស់ គុណភាពអប់រំ និងគាំទ្រដល់ការពង្រឹង និងពង្រីកការទទួលបានសេវាអប់រំ, ការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ពិសេសនៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម, លើកកម្ពស់ គុណភាពសេវាសុខាភិបាល និងការពង្រីកការទទួលបានសេវាថែទាំសុខភាព ឆ្ពោះទៅការគ្រប ដណ្តប់សុខភាពជាសកលនៅកម្ពុជា, ជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គម, ការបន្ត ផ្តល់របបសន្តិសុខសង្គម, ការលើកកម្ពស់សមភាពយេនឌ័រ, និងការបន្តគាំទ្រដល់គោលនយោបាយ អាទិភាពផ្សេងទៀត ក្នុងផ្នែកសង្គមកិច្ច, សាសនា, វប្បធម៌ និង បរិស្ថាន។

រីឯវិស័យសេដ្ឋកិច្ច ត្រូវបានគ្រោងប្រមាណ ៣.២៨%​ នៃ ផ.ស.ស. សម្រាប់ឆ្នាំ ២០២៧​ ​ដោយផ្តោតសំខាន់លើការលើកកម្ពស់ ផលិតភាពស្របតាមស្តង់ដា និងតម្រូវការទីផ្សារ, ការលើកកម្ពស់ផលិតភាពកសិកម្ម និងការជួយ គ្រួសារកសិករក្នុងការលើកស្ទួយផលិតផលកសិកម្ម តាមរយៈការបន្តដាក់ពង្រាយមន្ត្រីបច្ចេកទេស កសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិកម្មទំនើប, ការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, ការជួសជុល និងការថែទាំប្រព័ន្ធធារាសាស្ត្រ ផ្លូវ ស្ពាន និងផ្លូវលំជនបទ, ការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានរ៉ែគ្រប់ប្រភេទ និងការអភិវឌ្ឍ វិស័យថាមពល និងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨, គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០២០-២០៣០, ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥, គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២២-២០៣៥ និង គោលនយោបាយអភិវឌ្ឍន៍ វិស័យកសិកម្មឆ្នាំ ២០២១-២០៣០៕

ចុចអាន៖ https://t.me/freshnewsasia/284577