* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ជូនដំណឹង! «ដំណើរកម្សាន្តទេសចរណ៍ និងមនុស្សធម៌ ទៅកាន់ដែនដីអាណាចក្រចេនឡា» នឹងរៀបចំនៅថ្ងៃទី១៤ ខែមិថុនា

21-05-2026 17:04

(កំពង់ឆ្នាំង)៖ ការរៀបចំកម្មវិធី​ «ដំណើរកម្សាន្តទេសចរណ៍ និងមនុស្សធម៌ ទៅកាន់ដែនដីអាណាចក្រចេនឡា» ត្រូវបានប្តូរទៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ វិញ។ កម្មវិធីនេះ រៀបចំដោយគណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយសមាគមបណ្ណាល័យគំនិត។

កម្មវិធីនេះមានគោលបំណង សំខាន់ៗរួមមាន៖ ជំរុញឲ្យដែនដីអាណាចក្រចេនឡាកាន់តែត្រូវបានគេស្គាល់, លើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌នៅស្រុកកំពង់លែង, ជំរុញឲ្យភ្នំនាងកង្រីកាន់តែមានអ្នកស្គាល់, ចែកសម្ភារៈសិក្សាដល់កុមារនៅក្នុងតំបន់៣៤២នាក់ និងគ្រូបង្រៀន១៣នាក់, អប់រំយុវជនតាមទ្រឹស្តីពុទ្ធសាសនា, ទស្សនាការសម្តែងក្បាច់គុនល្បុក្កតោ, ទស្សនាស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន ទីដែលដូនតាខ្មែររស់នៅដំបូង, លេងទឹកជ្រោះអូរដា, ទស្សនាប្រាសាទបុរាណដែលសាងសង់មុនសម័យអង្គរ ដូចជា ប្រាសាទព្រះស្រី (ប្រាសាទស្រី), គ្រឹះប្រាសាទតូច, ប្រាសាទសក្ល (ប្រាសាទប្រុស), ប្រាសាទថ្នមប្តី, ប្រាសាទពណ្ណរាយ និងគ្រឹះប្រាសាទភ្នំទេពី។

កម្មវិធីនេះដែរ គាំទ្រដោយបណ្តាញសារព័ត៌មាន Fresh News, សហគ្រាសផលិតនំស្រួយ លី​ លី, សមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា និងក្រុមសហគមន៍រាជិនីទេសចរណ៍លង្វែក។ អាស្រ័យហេតុនេះ សូមសប្បុរសជនមេត្តាបរិច្ចាគសម្ភារៈសិក្សា និងជំនួយផ្សេងៗតាមកម្លាំងសទ្ធា។

បើសិនមានបំណងចូលរួមក្នុងកម្មវិធីដោយផ្ទាល់ សូមមេត្តាបង់ភាគទាន ៤០ ០០០រៀល ($10) ដែលភាគទាននេះនឹងចំណាយសំខាន់លើអាហារ ព្រឹក និងថ្ងៃត្រង់, រថយន្តក្រុង ព្រមទាំងចំណាយផ្សេងៗ សម្រាប់ដំណើរការកម្មវិធី។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងអ្នកផ្តួចផ្តើមកម្មវិធី លោក សេម សមាជិកយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ តាមរយៈលេខ ០៩៦៦២០៣៣៦០៕

ភ្នំនាងកង្រី

ច្រកបាក់ដាវ ក្បែរជើងភ្នំកង្រី

ទឹកជ្រោះអូដារសិលាទូកមាស

ប្រាសាទស្រី

ប្រាសាទប្រុស

ប្រាសាទពណ្ណរាយ

ស្ថានីយ៍បុរេប្រវត្តិសំរោងសែន

គ្រឹះប្រាសាទភ្នំទេពី

សាលាបឋមសិក្សាស្វាយរំពារ

គ្រឹះប្រាសាទតូច