* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋលេខាធិការប្រចាំការ យក់ ប៊ុនណា បើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី៨ - LIP 8» ឆ្នាំ២០២៦

21-05-2026 17:46

(ភ្នំពេញ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៨ - LIP 8» ឆ្នាំ២០២៦ ដើម្បីចែករំលែកចំនេះដឹងជូនសិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិប្រមាណជិត ២០០នាក់ ដែលជាមន្រ្តីជាន់ខ្ពស់ថ្នាក់ជាតិ និងមន្ត្រីជាន់ខ្ពស់ថ្នាក់ក្រោមជាតិ ។

ពិធីនេះក៏មានការចូលរួមពីលោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ, លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, លោក Derek Yip ឯកអគ្គរដ្ឋទូតស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា រួមទាំងមានប្រតិភូអមដំណើរ គ្រូបង្គោល មន្ត្រីរាជការ សមាជិកក្រុមការងារ តំណាងដៃគូអភិវឌ្ឍន៍ លោក លោកស្រី ជាសិក្ខាកាមជាន់ខ្ពស់ ជំនាន់ទី៨ ជាច្រើននាក់ទៀត។

នាឱកាសនោះលោក យក់ ប៊ុនណា បានបញ្ជាក់ឱ្យដឹងថាសមិទ្ធផលនៃការបណ្តុះបណ្តាលនេះ បានឆ្លុះបញ្ជាំងអំពីការចូលរួមចំណែកដ៍មានសារៈសំខាន់ក្នុងការលើកកម្ពស់និងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការជាន់ខ្ពស់កម្ពុជា ឱ្យក្លាយជាតួអង្គដ៏សំខាន់ក្នុង ជាពិសេសក្នុងបណ្តាញអគ្គលេខាធិការដ្ឋានដែលជាគំនិតផ្តួចផ្តើមមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីរៀបចំជាយន្តការកែលម្អប្រព័ន្ធការងារសម្របសម្រួល សហការដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ការគាំទ្រ និងចែករំលែកធនធានទៅវិញទៅមក តាមជវភាពនៃប្រព័ន្ធតួអង្គតែមួយពោលគឺ កែទម្រង់ប្រព័ន្ធរដ្ឋបាលនីមួយៗឱ្យមកជាប្រព័ន្ធរដ្ឋបាលតែមួយ។

លោក យក់ ប៊ុនណា បានបន្ថែមថា កម្មវិធី LIP ចាប់ពីជំនាន់ទី៧ ដល់ជំនាន់ទី៨នេះ សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ បាននិងកំពុងធ្វើជាម្ចាស់ពេញលេញ ដោយទទួលបន្ទុករៀបចំកម្មវិធីបណ្តុះបណ្តាលទាំងស្រុង ទាំងបច្ចេកទេស និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកញ្ចប់ថវិកានៃការកែទម្រង់រដ្ឋបាលសាធារណៈ។

គោលបំណងសំខាន់នៃកម្មវិធីសិក្សានេះគឺផ្តល់ការគាំទ្រជាចំណេះដឹង និងការអភិវឌ្ឍជំនាញ ក្នុងការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំ និងការគ្រប់គ្រងការផ្លាស់ប្តូរអង្គភាព និងអំពីរបៀបរៀបចំកន្លែងការងារប្រកបដោយកិច្ចសហការ ល្អ និង ផលិតភាពខ្ពស់ និងផ្តល់ធនធានចាំបាច់នានា ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់មន្ត្រីជាន់ខ្ពស់ នៅតាមក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះលោករដ្ឋលេខាធិការប្រចាំការ យក់ ប៊ុនណា ក៏បានលើកទឹកចិត្តដល់សិក្ខាកាមជំនាន់ទី៨ទាំងអស់ ចូលរួមឱ្យបានសកម្មក្នុងវគ្គបណ្តុះបណ្តាលស្តីពី«ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍» ដូចដែលសិក្ខាកាមជំនាន់មុនៗបានធ្វើរួចមកហើយ ដោយយកចិត្តទុកដាក់ និងបំពេញតាមលក្ខខណ្ឌនានារបស់វគ្គ ដើម្បីបានជាពុទ្ធិ និងបទពិសោធថ្មីល្អៗ យកទៅដឹកនាំនិងគ្រប់គ្រងអង្គភាពរបស់ខ្លួន ជាធនធានសម្រាប់បម្រើប្រជាពលរដ្ឋ ជាឧបករណ៍សម្រាប់ អនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕