* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បណ្ឌិត កៅ ថាច ប្រាប់យុវជនក្នុងផែនសហគ្រិនវ័យក្មេងខេត្តមណ្ឌលគីរី​  អំពីបរិវត្តកម្មសេដ្ឋកិច្ចទៅសេដ្ឋកិច្ចមូលធនចំណេះដឹងនិងសេដ្ឋកិច្ចបៃតងក្នុងពេលខាងមុខ

21-05-2026 20:15

(មណ្ឌលគិរី)៖​ លោកបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការគណបក្ស ខេត្តនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញថ្លែងសន្ទរកថាបើកកម្មវិធីស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលរៀបចំឡើងដោយផ្នែកសហគ្រិនវ័យក្មេង នៃយុវជនគណបក្សថ្នាក់កណ្តាល និងគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី។

សិក្ខាសិលាដែលរៀបចំឡើងនៅខេត្តមណ្ឌលគិរីក៏មានការចូលរួមពីវាគ្មិនសំខាន់ៗ ដូចជា ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោក លឹម សៀកផេង អនុប្រធាននាយកដ្ឋានសម្របសម្រួលកិច្ចការបរិស្ថានគម្រោងវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងយុវជនមកពីផែនសហគ្រិនវ័យក្មេងនៃយុវជនគណបក្សខេត្តមណ្ឌលគិរីដែលមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។

នាឱកាសនោះលោក ថង សាវុន បានថ្លែងកោតសរសើរដល់យុវជនគណបក្សថ្នាក់កណ្តាលផ្នែកផែនសហគ្រិនវ័យក្មេង និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលបានរៀបចំកម្មវិធីនេះឡើង ផ្តល់ជាចំណេះដឹងថ្មី ជាពិសេស យុវជនគណបក្សយើងត្រូវតែចាប់យកឱកាសនិងចំណេះដឹងបន្ថែមទៀតពីវាគ្មិនខាងលើដែលមានបទពិសោធន៍ ក្នុងការចែករំលែកជាគន្លឹះសម្រាប់ត្រៀមខ្លួនវិនិយោគនឹងអភិវឌ្ឍនៅខេត្តកណ្ឌលគិរី កាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមគោលនយោបាយអភិវឌ្ឍន៍ក្នុងខេត្តទាំងបួននៅភូមិភាគឦសានផងដែរ។

នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត កៅ ថាច បានចែករំលែកដល់យុវជនថា ក្នុងស្ថានភាដែលសេដ្ឋកិច្ចពិភពលោកកំពុងតែមានភាពមិនច្បាស់លាស់ហើយ ចំពោះអនាគតប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា និងអាជីវកម្មក្នុងប្រទេសយើងមិនស្ថិតនៅដដែលទៀតទេ​ ពេលនេះគឺអាចនឹងធ្វេីបរិវត្តកម្មទៅជាសេដ្ឋកិច្ចមូលធនចំណេះដឹងនិងសេដ្ឋកិច្ចបៃតង ក្នុងពេលអនាគត​ ដូច្នោះ ក្នុងនាមយើងជាយុវជនរបស់គណបក្សត្រូវត្រៀមខ្លួន តាមរយៈការបង្កើនសមត្ថភាព ចំណេះដឹងឲ្យខ្លាំង នោះគណបក្សយើងនឹងខ្លាំងដែរ ជាពិសេសត្រូវរួមគ្នាវិនិយោគក្នុងស្រុកលើវិស័យកសិកម្ម បង្កើតការងារ និងមុខរបរថ្មីៗ ដើម្បីប្រែក្លាយទឹកដីខេត្តមណ្ឌលគិរី ទៅជាសេដ្ឋកិច្ចនិងកសិកម្មបៃតងដែលមិនមានផលប៉ះពាល់ដល់បរិស្ថាននិងសង្គម។

លោកបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍ផ្តល់នូវទស្សនទានសំខាន់ៗមួយចំនួនទៀត ដល់សហគ្រិនវ័យក្មេងនៃយុវជនរបស់គណបក្សខេត្តមណ្ឌលគិរី អំពីការវិវត្តម៉ូឌែលអាជីវកម្មតាំងពីសម័យអាណាចក្រអង្គរ ដ៏រុងរឿងនិងបច្ចុប្បន្នដែលសម័យនោះ ខ្មែរយើងបានឡើងដល់ចំណុចកំពូលនិងអស្ចារ្យ ក្លាយជាអាណាចក្រទាំងសេដ្ឋកិច្ច វិទ្យាសាស្រ្ត ធនធានមនុស្ស និងជីវភាពរស់នៅប្រជាជន ដែលធ្វើឲ្យខ្មែរយើងខ្លាំងលើវិស័យកសិកម្មហេតុដូច្នោះហើយក្នុងនាមយុវជន ត្រូវតែខំឲ្យដូចសម័យដើម តាមរយៈការពង្រឹងវិស័យវិស័យសហគ្រិនភាពយើងឲ្យខ្លាំង ដើម្បីកុំឲ្យសត្រូវគេមើលងាយជាតិយើង ។

ជុំវិញបញ្ហាប្រភពទុនវិនិយោគវិញលោកបណ្ឌិត កៅ ថាច បានបញ្ចាក់ថា ធនាគារ ARDB ចាំតែជួយបងប្អូនជាសហគ្រិនវ័យក្មេងយើងទេឲ្យតែមានផែនការអាជីវកម្មច្បាស់លាស់ ជាពិសេសមុនរកស៊ីនិងធ្វើកសិកម្មត្រូវចេះរកឲ្យឃើញថ្លៃដើមផលិតក្នុង១ឯកតាជាមុនសិន ទើបរកស៊ីមិនខាត ព្រោះថាកន្លងទៅប្រជាពលរដ្ឋបើគិតអំពីរឿងរកស៊ីនិងវិនិយោគ គឺផ្តោតតែលើវិស័យធនាគារមួយមុខ ដែលមិនបានគិតដល់ប្រភពទុនផ្សេងៗទៀតដូចជា ផ្សារភាគហ៊ុន និងវិស័យធានារ៉ាប់រង ដែលអាចជួយបងប្អូនបានយ៉ាងច្រើន តាមរយៈការបោះលក់សញ្ញាបណ្ណជាដើម។

លោកបណ្ឌិត ក៏បានផ្ញើសារថា ការវិនិយោគ គឺជាការបង្កើតការងារក្នុងស្រុក ហើយកុំមើលឃើញតែទីផ្សារក្នុងស្រុក ប៉ុន្តែត្រូវធ្វើពិពិធកម្មទីផ្សារនៅតំបន់អាស៊ាន។ ដូច្នោះសហគ្រិនយើងមិនត្រឹមតែជាអ្នកកសាង និងអភិវឌ្ឍធុរកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួម ក្នុងការកសាងសេដ្ឋកិច្ចជាតិនិងសង្គមឲ្យមានការរីកចម្រើន៕