* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ទទួលជួបអ្នកស្រាវជ្រាវ នៅវិទ្យាស្ថានបច្ចេកវិទ្យាបៃតងជាតិកូរ៉េ និងនាយកប្រតិបត្តិក្រុមហ៊ុន VERYWORDS ពិភាក្សាពីវឌ្ឍនភាពនៃគម្រោង EV

21-05-2026 20:28

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកបណ្ឌិត Hyung Ju Kim អ្នកស្រាវជ្រាវ នៅវិទ្យាស្ថានបច្ចេកវិទ្យាបៃតងជាតិកូរ៉េ (NIGT) និងជានាយកប្រតិបត្តិក្រុមហ៊ុន VERYWORDS និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។

ជំនួបនេះមានគោលបំណងដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោង EV និងធ្វើបទបង្ហាញអំពីក្រុមហ៊ុន VERYWORDS និងវិទ្យាស្ថានជាតិបច្ចេកវិទ្យាបៃតង (NIGT) នូវប្រព័ន្ធគ្រប់គ្រងវដ្តជីវិតអាគុយ ដែលបានបង្កើតយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវ នៃប្រព័ន្ធគ្រប់គ្រងអាគុយពេញលេញ ជូនថ្នាក់ដឹកនាំ និងឯកឧត្តមរដ្ឋមន្ត្រី ចំពោះគំនិតផ្តួចផ្តើមថ្មីនេះ ហើយប្រព័ន្ធចុះបញ្ជីអាគុយ និងប្រព័ន្ធតាមដានគុណភាពអាគុយ រថយន្ដអគ្គិសនី កម្ពុជានឹងក្លាយជាប្រទេសទី១ នៅអាស៊ីក្នុងការអនុវត្តគម្រោងនេះ៕