* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្ពុជាជំរុញការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវសម្រាប់ MSMEs ទូទាំងប្រទេស

21-05-2026 20:54

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) ក្រោមឱវាទក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) សហការជាមួយអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម សកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា (CamTech University) និង Kenan Foundation Asia នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្តុះបណ្ដាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រអាជីវកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម» ក្រោមអធិបតីភាពលោកបណ្ឌិត កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងមកពី ASEAN Foundation និង Kenan Foundation ASIA នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានអ្នកចូលរួមពីតំណាងសហគ្រាស និងស្ថាប័នពាក់ព័ន្ធ ចំនួន ១២០ រូប។

គោលបំណងនៃវគ្គបណ្តុះបណ្ដាលនេះធ្វើឡើងដើម្បីលើកកម្ពស់សមត្ថភាពឌីជីថល និងជំរុញការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា ដើម្បីពង្រឹងភាពធន់,បង្កើនប្រសិទ្ធភាពការងារ និងលទ្ធភាពប្រកួតប្រជែងក្នុងសម័យសេដ្ឋកិច្ចឌីជីថល។

ថ្លែងនៅក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្ដាលនេះ បណ្ឌិត កែវ សុជាតិ បានសង្កត់ធ្ងន់ថាវគ្គបណ្តុះបណ្ដាលនេះផ្តោតសំខាន់ទៅលើការអនុវត្តបញ្ញាសិប្បនិម្មិតជាក់ស្តែងដើម្បី ជួយសម្រួលការងារអាជីវកម្ម ហើយការប្រើប្រាស់បញ្ញាសិប្បនិម្មិតត្រូវតែមានក្រមសីលធម៌វិជ្ជាជីវៈ។

បន្ថែមលើនេះ លោកស្រី Eci Ernawati ប្រធានគម្រោង AIM ASEAN បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការជំរុញគម្រោងនេះនៅប្រទេសកម្ពុជាដោយបានលើកឡើងពីសក្តានុពលរបស់គម្រោងក្នុងការពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈបញ្ញាសិប្បនិម្មិត (AI) និងការបបរិវត្តកម្មឌីជីថល។ លោកស្រីបានសង្កត់ធ្ងន់ថា គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីបង្កើតជំនាញ AI ជាក់ស្តែង បង្កើនភាពប្រកួតប្រជែងអាជីវកម្ម និងធានាការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការគាំទ្រដំណើរការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

សូមជម្រាបថាវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) កំពុងអនុវត្តគម្រោងស្តីពី «Enabling Responsible AI Adoption for MSMEs in Cambodia: From Policy Readiness to Practical AI Applications» ក្រោមកម្មវិធី AIM ASEAN Programme។

តាមផែនការ គម្រោងនឹងបណ្តុះបណ្តាល MSMEs ចំនួន ៩,០០០ សហគ្រាស ទូទាំងប្រទេស តាមរយៈ៖

*ការបណ្តុះបណ្តាលផ្ទាល់
*សិក្ខាសាលាអនឡាញ (Webinars)
*កម្មវិធី E-learning
*ការផ្សព្វផ្សាយចំណេះដឹង AI ជាសាធារណៈ។

ជាពិសេស ការចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ គឺឥតគិតថ្លៃ (Free of Charge) សម្រាប់ MSMEs និងសាធារណជនដែលមានចំណាប់អារម្មណ៍។

តាមផែនការគម្រោងនេះក៏នឹងរៀបចំវេទិកាគោលនយោបាយថ្នាក់ជាតិ ដោយមានការចូលរួមពីអ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ អង្គការ សមាគម ម្ចាស់សហគ្រាសធុនមីក្រ តូច និងមធ្យម ដើម្បីពិភាក្សាអំពីការត្រៀមខ្លួនផ្នែកគោលនយោបាយ ការអភិវឌ្ឍជំនាញ និងក្របខណ្ឌគាំទ្រសម្រាប់ការប្រើប្រាស់ AI ក្នុងសហគ្រាសធុនមីក្រ តូច និងមធ្យម ឱ្យស្របតាមបរិបទកម្ពុជា និងការផ្លាស់ប្តូរឌីជីថលរបស់តំបន់អាស៊ាន។

គម្រោងនេះត្រូវបានរំពឹងថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធនវានុវត្តន៍ ឌីជីថល និងសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព៕

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួម៖ 086 416 688 ឬបណ្តាញសង្គម៖ ttps://nisti-tree.vercel.app/