* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

វរនគរបាលឈរជើងបំពេញការងារនៅព្រំដែន បានស្លាប់ដោយសារគាំងបេះដូង, នាយឧត្តមសេនីយ៍ ស ថេត ចាត់ទុកមរណភាពនេះ ជាការបាត់បង់នាយនគរបាលជាតិដ៏សកម្មចំពោះការងារការពារប្រទេសជាតិ

21-05-2026 21:14

(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ប៊ុនធា សុវណ្ណដារ៉េត នាយរងការិយាល័យភ័ស្តុភារនៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ អត្តលេខ : ៧៧៧៥៣ បានទទួលមរណភាព ក្នុងអំឡុងពេលចុះបំពេញបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពការងារនគរបាលការពារព្រំដែន តាមបណ្ដោវរសេនាតូចនគរបាលការពារព្រំដែនគោកក្នុងទិសភូមិភាគទី១ នាខេត្តស្ទឹងត្រែង រតនគីរីនិងមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៣:៣០នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយសារ រោគាពាធ (គាំងបេះដូង)។

ជុំវិញមរណភាពនេះនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកមរណភាពរបស់លោកវរសេនីយ៍ទោ ប៊ុនធា សុវណ្ណដារ៉េត គឺជាការបាត់បង់នៅនាយនគរបាលជាតិដ៏សកម្មចំពោះការងារ ដោយសារលោកវរសេនីយ៍ទោ ជានិច្ចកាលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងសេចក្ដីសុខផ្ទាល់ខ្លួន ចូលរួមបុព្វហេតុថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការការពារអធិបតេយ្យភាពជាតិ អំឡុងពេលប្រទេសកម្ពុជាទទួលរងការវាយប្រហារពីយោធាថៃ ។

នាយឧត្តមសេនីយ៍ ស ថេត បានបន្ថែមថា អំឡុងពេលកម្ពុជារងការវាយប្រហារពីភាគីថៃ លោកវរសេនីយ៍ទោ ជាមន្ត្រីដែលមានភាពអង់អាចក្លាហាន ដែលនៅតែបន្តឈរជើងបំពេញការងាររបស់ខ្លួនតាមព្រំដែន ដោយមិនបារម្ភពីអាយុជីវិតរបស់ខ្លួនឡើយ ។

ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស សូមចូលរួមសម្ដែងសមានទុក្ខដោយក្ដីសោកស្ដាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យ ជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍ទោ សូមឆាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលព្រំដែនគោក រួមទាំងកងកម្លាំងនគរបាលព្រំដែនគោក ក៏បានផ្ញើរសារចូលរួមរំលែកទុក្ខ ដោយក្តីសោកសង្រែងជាអនេកផងដែរ៕