* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រៀមរៀបចំការប្រកួតបាល់ទាត់ «ពានរង្វាន់មហាជន ខេត្តសៀមរាប ឆ្នាំ២០២៦»

21-05-2026 21:25

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំការប្រកួតបាល់ទាត់ «ពានរង្វាន់មហាជន ខេត្តសៀមរាប ឆ្នាំ២០២៦» ដើម្បីពង្រឹង និងណែនាំពីបទបញ្ជាផ្ទៃក្នុង និងធានាឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ និងមានស្មារតីកីឡាខ្ពស់។

កិច្ចប្រជុំនេះដឹកនាំដោយលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការដឹកនាំការប្រកួត និងលោក សំកុល សុចិត្រា អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងគ្រូបង្វឹកនៃក្រុមបាល់ទាត់ទាំង២៨ផងដែរ។

ក្នុងឱកាសនោះលោកស្រី ម៉ននី រង្សី បានក្រើនរំលឹកដល់មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលទាំងអស់ ត្រូវបំពេញភារកិច្ចដោយឈរលើគោលការណ៍ច្បាប់ បទបញ្ជាបច្ចេកទេស និងមានភាពម៉ឺងម៉ាត់ ឥតលំអៀង ដើម្បីបង្កើតបរិយាកាសប្រកួតមួយដែលផ្តល់ទំនុកចិត្ត និងភាពថ្លៃថ្នូរ ស្របតាមទិសស្លោក «កីឡាដើម្បីសាមគ្គីភាព»។

លោកស្រីក៏សូមឲ្យថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករនៃក្រុមទាំងអស់ ត្រូវណែនាំសមាជិករបស់ខ្លួនឱ្យប្រកួតដោយសេចក្តីថ្លៃថ្នូរ គោរពបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការប្រើប្រាស់ហិង្សា ឬទង្វើអសីលធម៌ណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃយុវជន និងកិត្តិយសរបស់ខេត្ត។

លោកស្រី បានបន្តថា កងកម្លាំងមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ត្រូវរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការសង្គ្រោះបឋមឱ្យបានហ្មត់ចត់បំផុត នៅតាមកីឡដ្ឋានទាំងពីរ ដើម្បីធានាសុវត្ថិភាពទាំងស្រុងជូនដល់កីឡាករ និងបងប្អូនប្រជាពលរដ្ឋដែលមកទស្សនា។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់មហាជនខេត្តសៀមរាប ត្រូវបានរៀបចំឡើងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងសន្តិភាព រវាងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ក្នុងខេត្តសៀមរាប ព្រមទាំងជួយឱ្យប្រជាពលរដ្ឋ និងយុវជនមានសុខភាពល្អ កម្លាំងមាំមួន និងជៀសឆ្ងាយពីគ្រឿងញៀន។

លើសពីនេះព្រឹត្តិការណ៍នេះ ក៏ជួយលើកកម្ពស់សេដ្ឋកិច្ច និងវិស័យទេសចរណ៍ក្នុងខេត្ត តាមរយៈការបង្កើតកម្មវិធីទាក់ទាញថ្មីៗសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយវិបត្តិកូវីដ-១៩ និងបញ្ហាប្រឈមសេដ្ឋកិច្ចសកល ដោយបង្ហាញថា ខេត្តសៀមរាប មិនមែនមានតែប្រាសាទបុរាណមួយមុខនោះឡើយ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានក្រុមកីឡាករចំនួន ២៨ក្រុម មកពីទូទាំងខេត្តសៀមរាប ចំពោះការរៀបចំការប្រកួត គឺយើងបែងចែកចេញជា ៧ពូល ហើយការប្រកួតគឺយើងជម្រុះយក ១៦ក្រុម ដោយក្នុងមួយពូល យើងយក ២ក្រុម ស្មើនឹង ១៤ក្រុម និងជ្រើសរើសយកលេខ ៣ល្អ ចំនួន ២ក្រុមបន្ថែមទៀត សរុប ១៦ក្រុម ដើម្បីឡើងទៅវគ្គបន្តបន្ទាប់ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ការប្រកួតនេះដែរ នឹងធ្វើឡើងនៅលើទីតាំងចំនួន៣ មានកីឡដ្ឋានខេត្តសៀមរាប ទីលានបាល់ទាត់វិទ្យាល័យអង្គរ និងកីឡដ្ឋានអាគីហុីរ៉ូកាតុ៕