* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ត្រី កែវ រតនៈ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងត្រៀមលក្ខណៈទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ ហ៊ុន សែន ព្រមទាំងដាក់ចេញទិសដៅធ្វើឱ្យខេត្តពោធិ៍សាត់ ក្លាយជាខេត្តលេចធ្លោ

21-05-2026 21:31

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្តរបស់ក្រុមការងារ និងការត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងមហោឡារិក ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីកម្ពុជា ក្នុងឱកាសដែលសម្តេចនឹងអញ្ជើញមកបំពេញបេសកកម្មក្នុងទឹកដីខេត្តពោធិ៍សាត់ នាពេលខាងមុខ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុង-ស្រុកទាំង៧, ឃុំ-សង្កាត់ទាំង៤៩ ទូទាំងខេត្ត, មេឃុំ ចៅសង្កាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត យ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ លោក កែវ រតនៈ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកបានខិតខំប្រឹងប្រែងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ព្រមទាំងបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍខេត្តពោធិ៍សាត់ ឱ្យទទួលបានលទ្ធផលគួរឱ្យមោទនៈ។ ជាមួយគ្នានោះ កិច្ចការងារនាពេលខាងមុខ គឺយើងត្រូវយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ ត្រៀមទទួលបដិសណ្ឋារកិច្ច វត្តមានដ៏ខ្ពស់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី ក្នុងឱកាសដែលសម្តេចនឹងអញ្ជើញមកបំពេញបេសកកម្មនៅខេត្តពោធិ៍សាត់។

លោកបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ និងការណែនាំគន្លឹះៗ ដើម្បីត្រៀមខ្លួន សម្រាប់កិច្ចការងារខាងមុខ ដូចតទៅ៖

*ត្រូវបន្តអនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ឱ្យបានហ្មត់ចត់។ ត្រូវខិតខំសម្អាតខ្លួនឯង ព្រមទាំងជម្រុញការផ្តល់សេវាសាធារណៈ ឱ្យទៅដល់មូលដ្ឋានផ្ទាល់ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អបំផុត។

*ចំពោះអ្នកវិនិយោគ ត្រូវបន្តគាំទ្រ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដាច់ខាតមិនត្រូវយកលុយ ឬបង្កើតផលវិបាកដល់ពួកគេឡើយ ដើម្បីទាក់ទាញទុនវិនិយោគបន្ថែមមកកាន់ខេត្ត បង្កើតការងារ និងប្រាក់ចំណូលជូនពលរដ្ឋ។

*សម្រាប់ការងារអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ យើងទាំងអស់គ្នាត្រូវខិតខំបង្កើតសមិទ្ធិផលថ្មីៗ តាមរយៈការគាំទ្ររបស់ប្រជាពលរដ្ឋ ដោយឈរលើស្មារតីប្តេជ្ញាចិត្តខ្ពស់ ក្នុងការដណ្តើមយកជ័យលាភីលេខ១ ទូទាំងប្រទេស និងធ្វើឱ្យខេត្តពោធិ៍សាត់ក្លាយជា «ក្លាយជាខេត្តលេចធ្លោ»។

*ត្រូវរៀបចំវិស័យទេសចរណ៍ និងអនាម័យបរិស្ថានឱ្យបានល្អស្អាត ដោយចាប់ផ្តើមដំបូងចេញពីស្រុកវាលវែង ដែលជាតំបន់មានសក្តានុពលខ្លាំង។ នៅតាមតំបន់អាងវារីអគ្គិសនី ត្រូវរួមគ្នាការពារឱ្យបានម៉ឺងម៉ាត់ និងជម្រុញការដាំដើមឈើកម្រដើម្បីបង្កើនគម្របបៃតង។

*ត្រូវយកចិត្តទុកដាក់លើសុខទុក្ខរបស់ពលរដ្ឋ ជាក់ស្តែងដូចជាគម្រោងសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្ត ដែលជាសមិទ្ធិផលដ៏សំខាន់ជួយកាត់បន្ថយការចំណាយលើសេវាសុខាភិបាលរបស់បងប្អូនប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា នៅចុងឆ្នាំ២០២៦ខាងមុខនេះ អគ្គិសនីកម្ពុជា (EDC) នឹងដំឡើងថាមពលពន្លឺព្រះអាទិត្យ (សូឡាហ្វាម) រហូតដល់៩៣០មេហ្កាវ៉ាត់ ហើយនិងគ្រោងដំឡើងបន្ថែមចំនួន១០០មេហ្កាវ៉ាត់ទៀត។ ផែនការនេះនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយ ដែលមានប្រព័ន្ធសូឡាធំបំផុតនៅក្នុងតំបន់អាស៊ាន (លើកលែងតែប្រទេសហ្វីលីពីនមួយចេញប៉ុណ្ណោះ)។

លោករដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់បន្ថែមថា ខេត្តពោធិ៍សាត់របស់យើង មិនត្រឹមតែមានមហិច្ចតាធ្វើឱ្យដាច់គេប៉ុណ្ណោះទេ យើងត្រូវខិតខំទាំងអស់គ្នា ទាំងក្រុមការងារ និងអាជ្ញាធរ ត្រូវតែរួមកម្លាំងគ្នាឱ្យអស់ពីចិត្ត ពីថ្លើម ដើម្បីសម្រេចគោលដៅដ៏ធំធេងនេះ៕