* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កាកបាទក្រហមខេត្តព្រះវិហារគៀរគរថវិកាបានជិត ១០ម៉ឺនដុល្លារ, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អំពាវនាវឱ្យបន្តរួមកម្លាំងគ្នា ដើម្បីការងារមនុស្សធម៌នៅខេត្តព្រះវិហារ

21-05-2026 21:40

(ព្រះវិហារ)៖ ថវិកាប្រមាណជិត ១០មុឺនដុល្លាអាមេរិក ត្រូវបានប្រមូលពីសប្បុរសជន ក្នុងឱកាសពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»នៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នាឱកាសនោះនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត អំពាវនាវឱ្យបន្តរួមកម្លាំងគ្នា ដើម្បីការងារមនុស្សធម៌នៅខេត្តព្រះវិហារ។

នៅ​ក្នុង​ឱកាស​នោះ​លោក គីម​ រិទ្ធី​អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាន​សម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវត្តមាន លោកឧកញ៉ា លោក លោកស្រីទាំងអស់ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​នា​ពេល​នេះ​ ដែលស្តែងចេញឱ្យឃើញនូវកម្លាំងសាមគ្គីភាពជាមហាគ្រួសារខ្មែរតែមួយ ដើម្បី លើកកម្ពស់ការងារសប្បុរសធម៌ សម្រាប់សង្គមជាតិ។

លោកអភិបាលខេត្តព្រះវិហារ ថ្លែងឱ្យដឹង​ទៀតថា ក្នុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នេះ សាខាកាកកបាទក្រហមកម្ពុជាខេត្ត បានធ្វើសកម្មភាពជួយសង្គ្រោះដល់ជនរងគ្រោះ ដែលបង្កឡើងដោយគ្រោះមហន្តរាយ និងឧបទ្ទហេតុផ្សេងៗ ពិសេសជួយជនភៀសសឹកពីសង្គ្រាមនៅតាមព្រំដែន កម្ពុជា-ថៃ ឈរលើស្មារតីម្ចាស់ការ និងការទទួលខុសត្រូវដោយផ្ទាល់ ជាពិសេសថវិកាគាំទ្របន្ទាន់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះដែរ​ ធនធានហិរញ្ញវត្ថុមួយចំណែក ក៏បានមកពីការចូលរួមគាំទ្រយ៉ាងធំធេង ទាំងស្មារតី និងសម្ភារពីលោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកឧកញ៉ា ក្រុមហ៊ុន វិនិយោគនានា ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិប្បករ ពាណិជ្ជករ និងសប្បុរសជនដ៏ច្រើន ក្នុងស្មារតីវប្បធម៌ចែករំលែក និងមនុស្សធម៌។

ដោយឡែកលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់លោកឧកញ៉ា លោក លោកស្រី និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។

នាយឧត្តមសេន៏យ៍ថ្លែងទៀតថា ថវិកា និងការចូលរួមគាំទ្រទាំងអស់នេះ គឺជាកម្លាំងចលករដ៍សំខាន់ដែលអនុញ្ញាតឱ្យសាខាកាកបាទក្រហកម្ពុជាខេត្តព្រះវិហារ មានលទ្ធភាពបន្តសកម្មភាពមនុស្សធម៌ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងគ្រួសារទីទ័លក្របានទាន់ពេលវេលា។

លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានថ្លែងអំពាវនាវដល់សប្បុរសជន និងវិស័យឯកជន បន្តរួមសាមគ្គី និងគាំទ្រសកម្មភាពមនុស្សធម៌ឱ្យកាន់តែផុលផុស ដើម្បីចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ស្របតាមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

លោកនាយឧត្តមសេនីយ៍ បានថ្លែងលើកឡើងពីតួនាទីដ៏សំខាន់របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលតែងតែឈរនៅជួរមុខក្នុងសកម្មភាពមនុស្សធម៌ ការជួយសង្គ្រោះ និងគាំទ្រប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ ក៏ដូចជាប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

លោកនាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់សប្បុរសជន អាជីវករ ក្រុមហ៊ុនឯកជន និងសាធារណជនទាំងអស់ បន្តចូលរួមគាំទ្រ និងបរិច្ចាគធនធាននានាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីពង្រឹងវិស័យមនុស្សធម៌ និងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕