ក្រសួងសាធារណការ ដកតំណែងលោក គង់ សុភាព ពីអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ឱ្យមកបម្រើការងារជាមន្ត្រីនៅនាយកដ្ឋានបុគ្គលិក

21-05-2026 21:38

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញប្រកាស ដោយដកតំណែង លោក គង់ សុភាព ពីអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ ឱ្យមកបម្រើការងារជាមន្ត្រីនៅនាយកដ្ឋានបុគ្គលិកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ៕