អង្គការ AHF កម្ពុជា កំពុងដំណើរការគ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ ចំនួន២ ផ្តល់សេវាពិនិត្យ ព្យាបាលជំងឺកាមរោគ និងឱសថប្រឆាំងមេរោគអេដស៍ដោយឥតគិតថ្លៃ
21-05-2026 21:44
(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា ដោយមានកិច្ចសហការជាដៃគូជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឺងជំងឺអេដស៍ សើស្បែក និងកាមរោគ បានកំពុងដំណើរការ គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ ចំនួន២ ផ្តល់សេវាពិនិត្យ ព្យាបាលជំងឺកាមរោគ និងឱសថប្រឆាំងមេរោគអេដស៍ដោយឥតគិតថ្លៃ។
ខណៈយុវជនប្រឈមមុខនឹងការឆ្លងជំងឺកាមរោគ និងមេរោគអេដស៍ កំពុងមានការកើនឡើងដែលជាក្តីកង្វល់ដ៏ធំមួយរបស់របស់ប្រជាពលរដ្ឋ ក៏ដូចជារដ្ឋាភិបាល, គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF) កម្ពុជា ដែលទីតាំងនៅក្នុងរាជធានីភ្នំពេញ កំពុងរង់ចាំជួយសម្រួល និងផ្តល់សេវាប្រកបដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព រក្សាការសំងាត់ និងទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាល និងកើនឡើងនៃជំងឺកាមរោគ មេរោគអេដស៍ដែលប៉ះពាល់ដល់សុខភាពឯកជន និងសារធារណៈ។
សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ៣លាននាក់ក្នុង៥០ប្រទេស ជុំវិញពិភពលោក នៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប និងជាពិសេសនៅកម្ពុជាអង្គការសហការជាមួយរាជរដ្ឋាភិបាលបាននិងកំពុង អនុវត្តិការងារនៅតាមកន្លែង សេវាមេរោគអេដស៍ចំនួន ៤២កន្លែង នៃ ៧១កន្លែងផ្តល់ឳសថប្រឆាំងមេរោគអេដស៍ ក្នុងខេត្តក្រុងចំនួន១៩ ទូទាំងប្រទេសកម្ពុជា។ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាផ្តល់ការធ្វើតេស្តរកមេរោគអេដស៍ និងស្រោមអនាម័យដោយឥតគិតថ្លៃ នៅតាមគ្លីនិក ផ្តល់ឳសថប្រឆាំងមេរោគអេដស៍ និងក្នុងសហគមន៍ផងដែរ។
បើតាមលោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានកម្មវិធីប្រចាំប្រទេសអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានឱ្យដឹងថា សម្រាប់គ្លីនិកនេះ មានផ្តល់សេវាកម្មដូចជា៖ ថែទាំ និងព្យាបាលជំងឺកាមរោគគ្រប់ប្រភេទ, សេវាប្រឹក្សា និងតេស្តរកមេរោគអេសដ៍ , ផ្តល់ថ្នាំបង្ការជាមុនពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេសដ៍, ផ្តល់ថ្នាំបង្ការក្រោយប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេសដ៍, និងមានផ្តល់ស្រោមអនាម័យ។ រាល់សេវាទាំងអស់គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center គឺមិនមានការគិតថ្លៃនោះឡើយ ជាមួយគុណភាពខ្ពស់ វេជ្ជបណ្ឌិតជំនាញ នឹងការរក្សាការសម្ងាត់ជូនដល់អតិថិជន ដែលបានមកទទួលសេវាផងដែរ។
លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនវ័យក្មេងដែលកំពុងបារម្ភ សូមមកទទួលសេវានៅគ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center ដើម្បីការពារខ្លួន ពីការឆ្លងមេរោគអេសដ៍ និងជំងឺអេសដ៍ និងជំងឺកាមរោគ សេវាលឿន និងងាយស្រួល ហើយយើងធ្វើការជារៀងរាល់ថ្ងៃពីម៉ោង ៨ព្រឹក ដល់៥ល្ងាច។
មណ្ឌលថែរក្សាសុខភាពខណ្ឌទួលគោក រាជធានីភ្នំពេញ ផ្ទះលេខ៦ ផ្លូវ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ. មណ្ឌលថែរក្សាសុខភាពNCHADS រាជធានីភ្នំពេញ អគារ 245H ផ្លូវជាតិលេខ6A សង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សូមទាក់ទងមកយើងខ្ញុំតាមលេខ +855 96 929 2952 និងទីតាំង https://maps.app.goo.gl/CBSrDEvu29rpVpfR9 ៕










