គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤នៃរដ្ឋបាលរាជធានីភ្នំពេញ រកឃេីញជនបរទេស ១៣នាក់ ជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
21-05-2026 22:24
(ភ្នំពេញ)៖ ក្រោយការបញ្ជារដឹកនាំដោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ធ្វើការចុះត្រួតពិនិត្យរដ្ឋបាលជនបរទេស ក្នុងមូលដ្ឋានខណ្ឌរៀងខ្លួនចំនួន ៣កន្លែង រកឃេីញជនជាតិចិន ១០នាក់គ្មានលិខិតឆ្លងដែន, ជនជាតិចិន ០២នាក់ (ស្នាក់នៅហួសទិដ្ឋាការ) និងជនបរទេស០៦នាក់(ស្រី០១នាក់) ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។
ទីតាំងដែលបានចុះពិនិត្យរួមមាន៖
ទីតាំងទី១ សណ្ឋាគារ ហ្គោលដិនផត ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រកឃេីញជនជាតិចិន ០៧នាក់ (គ្មានលិខិតឆ្លងដែន) កុំព្យូទ័រ All In One ចំនួន ០១គ្រឿង ទូរស័ព្ទដៃ ចំនួន ០៩គ្រឿង។ កោសល្យវិច័យបឋម ៖ សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ។
ទីតាំងទី២ សណ្ឋាគារ ទូកណូអេ ស្ថិតនៅភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃេីញជនជាតិចិន ០៣នាក់ (គ្មានលិខិតឆ្លងដែន) ជនជាតិចិន ០២នាក់ (ស្នាក់នៅហួសទិដ្ឋាការ) ជាទីតាំងស្នាក់នៅប្រមូលផ្តុំខុសច្បាប់ ។
ទីតាំងទី៣ ខុនដូរ និងអគារពាណិជ្ជកម្ម អូឡាំព្យា អគារC7 អូឡាំព្យាស៊ីធី ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនបរទេស០៦នាក់(ស្រី០១នាក់) ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ម៉ូនីទ័រ ចំនួន ៣២គ្រឿង CPU ចំនួន ១៧គ្រឿង All In One ចំនួន ០១គ្រឿង ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង កោសល្យវិច័យបឋម ៖ សង្ស័យពាក់ព័ន្ធប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
សម្ភារៈវត្ថុតាងសង្ស័យប្រព្រឹត្តបទល្មើស និងជនសង្ស័យជាជនបរទេសទាំងអស់ខាងលើ ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត៕









