* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

និស្សិតខ្មែរម្នាក់ ការពារនិក្ខេបបទជោគជ័យ និងទទួលបានងារបណ្ឌិត ពីក្រសួងអប់រំជាន់ខ្ពស់ សាធារណរដ្ឋបារាំង

22-05-2026 10:31

(ភ្នំពេញ)៖ សាកលវិទ្យាល័យ Polynésie française និងសាកលវិទ្យាល័យ Aix-Marseille បានរៀបចំពិធីការពារនិក្ខេបបទរបស់លោក ថង វង្សសុវិទ្យា ជាមន្ត្រីរាជការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ «ការវិភាគលើការគ្រប់គ្រងរដ្ឋបាលដែនដីនៅកម្ពុជា» ក្រោមការដឹកនាំរបស់លោក Jean-Paul Pastorel សាស្ត្រាចារ្យនីតិសាធារណៈ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យវាយតម្លៃ ជនជាតិបារាំងចំនួន ០៥ រូប (០២ រូបអនឡាញ) និងសាស្ត្រាចារ្យវាយតម្លៃ ជនជាតិខ្មែរចំនួន ០១រូប។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក កើត ឆែ អភិបាលរងខេត្តកំពត និងធ្លាប់ជាសាស្រ្តាចារ្យច្បាប់ម្នាក់ផងដែរ។

បន្ទាប់ពីរៀបចំពិធីការពារ និងការឆ្លើយសំណួរពីសំណាក់បេក្ខជនបណ្ឌិតរួចរាល់ ក្រុមសាស្ត្រាចារ្យបានសម្រេចផ្តល់ងារ «បណ្ឌិត» ឯកទេសនីតិសាធារណៈ របស់ក្រសួងអប់រំជាន់ខ្ពស់នៃសាធារណរដ្ឋបារាំង ដល់លោក ថង វង្សសុវិទ្យា ដែលបានសរសេរនិក្ខេបបទ និងបានការពារនៅចំពោះមុខសាស្ត្រាចារ្យវាយតម្លៃ ប្រកបដោយជោគជ័យ។

ការទទួលបានងារ «បណ្ឌិត» របស់លោក ថង វង្សសុវិទ្យា នាពេលនេះ គឺជាការចូលរួមចំណែកកសាង និងអភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ប្រវត្តិនៃការសិក្សាលោក ថង វង្សសុវិទ្យា៖

*ឆ្នាំ២០០៧ បាក់ឌុប និទ្ទេស B វិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង (សិស្សថ្នាក់ពីរភាសា, ភាសាបារាំង)
*ឆ្នាំ២០០៨ ដល់ ២០១១ បរិញ្ញាបត្រនីតិសាស្ត្រ បារាំង និងខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យ លុយមីញ៉ែ លីយ៉ុង ២ ប្រទេសបារាំង
*ឆ្នាំ២០១១ ដល់ ២០១៣ ទទួលអាហារូបករណ៍ពីសាធារណរដ្ឋបារាំង បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ Master នៅសាកលវិទ្យល័យ លុយមីញែ លីយ៉ុង ២ (ទីក្រុងលីយ៉ុង ប្រទេសបារាំង)
*ឆ្នាំ២០១៤ ដល់បច្ចុប្បន្ន ត្រឡប់មកកម្ពុជា និងបានចូលរួមក្នុងវិស័យឧត្តមសិក្សា (ស្រាវជ្រាវ បង្រៀន និងចូលរួមក្នុងវេទិកាស្រាវជ្រាវជាតិ និងអន្តរជាតិនានា) និងធ្លាប់បម្រើការងារជាមន្ត្រីរាជការនៅរដ្ឋបាលរាជធានីភ្នំពេញ ហើយកំពុងបម្រើការងារនៅរដ្ឋបាលខេត្តកំពត បច្ចុប្បន្ននេះ
*ឆ្នាំ២០២២ ចុះឈ្មោះបន្តការសិក្សានៅថ្នាក់បណ្ឌិត សាកលវិទ្យាល័យ Polynésie française សាកលវិទ្យាល័យ Aix-Marseille នៃសាធារណរដ្ឋបារាំង
*ឆ្នាំ២០២៦ បញ្ចប់ការសរសេរនិក្ខេបបទ និងទទួលបានការវាយតម្លៃ និងអនុញ្ញាតអោយធ្វើការការពារនិក្ខេបបទ
*ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានការពារដោយជោគជ័យនូវនិក្ខេបបទ និងទទួលបានងារបណ្ឌិត ពីក្រសួងអប់រំជាន់ខ្ពស់ សាធារណរដ្ឋបារាំង៕