* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការកសាងប្រព័ន្ធអេកូឡូស៊ីគោលនយោបាយថែទាំ ដើម្បីពង្រឹងសុខុមាលភាពសង្គម និងផលិតភាពការងារនៅកម្ពុជា

22-05-2026 10:32

(ភ្នំពេញ)៖ លោក បណ្ឌិត គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើ «របាយការណ៍សិក្សាស្តីពីការពិនិត្យប្រព័ន្ធអេកូឡូស៊ីគោលនយោបាយថែទាំកុមារ មនុស្សចាស់ និងជនមានពិការភាពនៅកម្ពុជា» ដោយមានការចូលរួមពីតំណាងក្រសួងកិច្ចការនារី អង្គការអន្តរជាតិខាងការងារ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ។

សិក្ខាសាលានេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកលទ្ធផលរបាយការណ៍សិក្សា ពិភាក្សា និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធលើអនុសាសន៍ និងទិសដៅអនុវត្តបន្ត សំដៅធ្វើឱ្យរបាយការណ៍នេះកាន់តែមានគុណភាព និងអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការកសាងប្រព័ន្ធអេកូឡូស៊ីគោលនយោបាយថែទាំ នៅកម្ពុជា ប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគិតគូរពីសុខុមាលភាព និងការលុបបំបាត់ឧបសគ្គសម្រាប់ជនមានពិការភាព ស្ត្រី ក្រុមជនក្រីក្រ និងក្រុមងាយរងហានិភ័យ ក្នុងការទទួលបានឱកាស និងការចូលរួមប្រកបដោយសមធម៌ក្នុងទីផ្សារការងារ។

ក្នុងឱកាសនោះ លោកបណ្ឌិត គួច សុមាន បានគូសបញ្ជាក់ថា ការងារថែទាំមិនមែនជាបន្ទុកសង្គមធម្មតានោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះដ៏មានយុទ្ធសាស្ត្រ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងទីផ្សារការងារ។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការកសាងប្រព័ន្ធថែទាំប្រកបដោយបរិយាបន្ន គឺជាកិច្ចការអាទិភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងពន្លឿនការអនុវត្តយន្តការគាំពារសង្គមយ៉ាងសកម្ម តាមរយៈការជំរុញឱ្យមានទារកដ្ឋាននៅតាមសហគ្រាស និងការផ្តល់ការគាំពារយ៉ាងពេញលេញដល់មាតា និងកុមារតូច។ លើសពីនេះ ក្រសួងបានពង្រឹងការអនុវត្តរបបសោធននិវត្តន៍ភាគទាន ដើម្បីធានាសន្តិសុខប្រាក់ចំណូលសម្រាប់វ័យចាស់ជរា និងបន្តជំរុញការផ្តល់ឱកាសការងារប្រកបដោយសមធម៌សម្រាប់ជនមានពិការភាព តាមរយៈការអនុវត្តកូតាជ្រើសរើសបុគ្គលិកដោយផ្អែកលើភាពមិនរើសអើង និងការគោរពសេចក្តីថ្លៃថ្នូរ។

លោករដ្ឋលេខាធិការ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីសិក្ខាសាលានាពេលនេះ នឹងក្លាយជាធាតុចូលដ៏មានតម្លៃ សម្រាប់ការកសាងប្រព័ន្ធអេកូឡូស៊ីថែទាំនៅកម្ពុជា ឱ្យកាន់តែមានភាពធន់ និងចីរភាព។

ជាមួយគ្នានេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការពីអង្គការអន្តរជាតិខាងការងារ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញឱ្យកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាពសង្គមយ៉ាងពេញលេញ ស្របតាមចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា៕