* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងការងារ និងក្រុមហ៊ុន Daikin របស់ជប៉ុន កំពុងពង្រីកភាពជាដៃគូ ដោយដាក់គោលដៅរួមគ្នាអភិវឌ្ឍន៍ធនធានមនុស្សផ្តោតលើសមត្ថភាព ផ្នែកបរិក្ខារត្រជាក់

22-05-2026 10:40

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក អូម៉ូរី ជូនិឈិ (Omori Junichi) នាយកប្រតិបត្តិ និងជាអគ្គនាយកផ្នែកប្រតិបត្តិការសកលនៃក្រុមហ៊ុន Daikin Industries Ltd នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្តូរយោបល់លើការពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកបរិក្ខារត្រជាក់នាពេលអនាគត ព្រមទាំងពង្រឹងគំនិតផ្ដួចផ្ដើមវិនិយោគភាពជាដៃគូរវាងរដ្ឋ និងឯកជនផងដែរ។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា។ ជាក់ស្តែង ការសម្ពោធ “មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ដាយ គីន ដូចូ (DAIKIN DOJO TRAINING CENTER)” នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) កាលពីខែមេសាកន្លងមក បានធ្វើឱ្យវិទ្យាស្ថាននេះក្លាយជាស្ថាប័នអប់រំឈានមុខគេមួយ ហើយដែលភាពជាដៃគូនេះកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពដល់គ្រូ អភិវឌ្ឍន៍កម្មវិធីសិក្សា និងផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាពដល់សិស្ស ធ្វើឱ្យពួកគេទទួលបានការងារល្អ និងប្រាក់ខែសមរម្យពេលបញ្ចប់ការសិក្សា។

លោក ហេង សួរ មានប្រសាសន៍ថា កម្ពុជាកំពុងតែវិនិយោគយ៉ាងច្រើនលើកម្មវិធី TVET ដើម្បីបំពាក់ជំនាញឱ្យស្របនឹងតម្រូវការឧស្សាហកម្មដល់យុវជន ជាពិសេសក្នុងការលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មក្នុងឧស្សាហកម្មនៃប្រព័ន្ធកម្ដៅ ខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ (HVAC)។ ឯកឧត្តមគូសបញ្ជាក់ថា TVET គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រកម្ពុជាក្នុងការបំប្លែងកម្លាំងពលកម្មតាមរយៈការពង្រឹងជំនាញ និងការរៀនជំនាញថ្មី ស្របតាមតម្រូវការឧស្សាហកម្ម។ មហិច្ឆតាកម្ពុជាក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ គឺពឹងផ្អែកលើការកសាងកម្លាំងពលកម្មទំនើប ដែលមានជំនាញរឹងមាំ និងសមស្របសម្រាប់សេដ្ឋកិច្ចដែលកំពុងវិវត្ត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចាត់ទុកធនធានមនុស្សជាចំណុចស្នូលមួយនៃការអភិវឌ្ឍជាតិ។

ជាការឆ្លើយតប លោក អូម៉ូរី ជូនិឈិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តីដែលគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌល ដាយ គីន ដូចូ នៅវិទ្យាស្ថាន ITI។ លោកបញ្ជាក់ថា ឧស្សាហកម្ម និងការបណ្តុះបណ្តាលផ្នែក HVAC គឺពិតជាមានសារៈសំខាន់ណាស់ ហេតុនេះក្រុមហ៊ុនចង់ពង្រីកសកម្មភាពនៅកម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងពិភពលោកផងដែរ។ លើសពីនេះ ក្រុមហ៊ុនក៏មិនមែនគ្រាន់តែលក់ឧបករណ៍បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សេវាកម្មក្រោយការលក់ ដែលធ្វើឱ្យមានតម្រូវការអ្នកបច្ចេកទេសប្រកបដោយចំណេះដឹងត្រឹមត្រូវ ជាពិសេសផ្តល់សេវាកម្មក្រោយការលក់ និងការផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យនេះក្នុងទិសដៅដ៏ត្រឹមត្រូវ និងផ្តល់ផាសុកភាពល្អជាងមុនដល់ប្រជាពលរដ្ឋ។

លោក ហេង សួរ បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញ។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Daikin Industries Ltd កម្ពុជាកំពុងបញ្ចូលនវានុវត្តន៍ និង “ស្តង់ដាមាស” នៃគុណភាពជប៉ុនទៅក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រោះក្រុមហ៊ុនមិនត្រឹមតែមានជំនាញផ្នែកម៉ាស៊ីនត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ឈានមុខគេក្នុងការផ្តល់ដំណោះស្រាយប្រកបដោយចីរភាពបរិស្ថានផងដែរ។

ភាគីទាំងពីរ បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏គំរូមួយដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ឆ្លើយតបទៅនឹងតម្រូវការក្រុមហ៊ុន និងទីផ្សារការងារដែលនឹងជួយពង្រឹងការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ និងធនធានមនុស្សរយៈពេលវែងនៅព្រះរាជាណាចក្រកម្ពុជា៕