* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហៃណាន នឹងចុះ MoU ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ និងកំណើនភ្ញៀវទេសចរទៅវិញទៅមក

22-05-2026 11:01

(ចិន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ និងវិស័យឯកជន ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ និងស៊ីជំរៅជាមួយលោក Liu Xiaoming អភិបាលខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី លើការអនុវត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងខេត្តហៃណានឱ្យកាន់តែជាក់ស្តែង និងប្រកបដោយផ្លែផ្កា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហៃគូ ខេត្តហៃណាន។

ក្នុងជំនួបពិភាក្សានេះ លោក Liu Xiaoming អភិបាលខេត្តហៃណាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចការងាររបស់ រដ្ឋមន្ត្រី ហួត ហាក់ និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនមកខេត្តហៃណាន ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ល្បីល្បាញ ដូចជាប្រាសាទអង្គរវត្ត និងតំបន់ឆ្នេរសមុទ្រ ដែលអាចទាក់ទាញភ្ញៀវទេសចរចិនទៅទស្សនា កាន់តែច្រើន។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ពី ស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តហៃណា ជាមួយនឹងសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ និងលក្ខណៈពិសេសនៃកំពង់ផែពាណិជ្ជសេរីដែលមានតែមួយគត់នៅប្រទេសចិននាពេលបច្ចុប្បន្ននេះ ព្រមទាំងគោលដៅប្រែកា្លយខេត្តហៃណាន ជាចំណុចកណ្តាលនៃការតភ្ជាប់រវាងខេត្តនានានៃប្រទេសចិន និងកម្ពុជា រួមទាំងបណ្តាប្រទេសផ្សេងៗ ទៀតក្នុងតំបន់ផងដែរ។

តាមរយៈជំនួបភាគីទាំងពីរ បានឯកភាពពិនិត្យលទ្ធភាពលើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហៃណាន ឱ្យជាក់ស្តែង និងស៊ីជំរៅ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានផលប្រយោជន៍ទៅវិញទៅមកផងដែរ។

បន្ថែមពីនេះទៀត ការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តហៃណាន និងគោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ និងពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ការលើកទឹកចិត្តឱ្យមានជំនួបរវាងវិស័យឯកជនកម្ពុជា និងខេត្តហៃណានដើម្បីរៀបចំជាកញ្ចប់ទស្សនកិច្ច ក៏ត្រូវបានលើកឡើង និងឯកភាពផងដែរ។

រដ្ឋមន្ត្រី ហួត ហាក់ បានស្នើឱ្យភាគីខេត្តហៃណាន ជួយជំរុញ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាពលរដ្ឋចិន ជាពិសេសប្រជាពលរដ្ឋខេត្តហៃណាន តាមរយៈបណ្តាញផ្សព្វផ្សាយ វេទិកាទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើន ព្រមទាំងស្នើជំរុញការរៀបចំកម្មវិធីទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និង KOLs ពីខេត្តហៃណាន មកទស្សនាកម្ពុជា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិនឱ្យកាន់តែទូលំទូលាយ។

គួរបញ្ជាក់ថា ខេត្តហៃណាន គឺជាគោលដៅទេសចរណ៍អន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសចិន ដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ឆ្នេរ វប្បធម៌ និងទេសចរណ៍កម្សាន្ត ហើយក្នុងរយៈពេលចុងក្រោយនេះ កម្ពុជា និងខេត្តហៃណាន បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាមរយៈការផ្សព្វផ្សាយរួម ការតភ្ជាប់ជើងហោះហើរ និងការផ្លាស់ប្តូរទស្សនកិច្ចរវាងភាគីទាំងពីរ។

សូមជម្រាបផងដែរថា នាពេលកន្លងមកសហគ្រាសទេសចរណ៍នៃខេត្តហៃណាន បានសហការយ៉ាងសកម្មដោយបាននាំភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាជាង៣០ម៉ឺននាក់។ ជាមួយយុទ្ធនាការលើកលែងទិដ្ឋាការនេះ គ្រោងនាំភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀតឱ្យបាន៥០ម៉ឺននាក់៕