* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា កំពុងចូលរួមចំណែក​យ៉ាងសំខាន់ ​ក្នុងការជួយទប់ស្កាប់ការចំលងមេរោគអេដស៍នៅកម្ពុជា

22-05-2026 11:49

(ភ្នំពេញ)៖ ស្របពេលដែលមេរោគអេដស៍ និងជំងឺកាមរោគកំពុងមានសន្ទុះកើនឡើងវិញនៅកម្ពុជា ដែលជាមុខសញ្ញាមួយគួរឱ្យព្រួយបារម្ភរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវជំងឺរីករាលដាលមួយនេះ វត្តមានអង្គការអន្តរជាតិមួយអង្គការ គឺមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ដែលកំពុងមានសកម្មភាពជាង ៥០ប្រទេសជុំវិញពិភពលោក ដែលធ្វើការលើសេវាថែទាំសុខភាពអ្នកជំងឺអេដស៍ មិនស្វែងរកប្រាក់ចំណេញ ក៏កំពុងមានវត្តមាននៅកម្ពុជា និងកំពុងតែធ្វើការងារផ្តល់សេវាថែទាំនិងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ការអប់រំបង្ការ ការធ្វើតេស្ត ការចែកស្រោមអនាម័យ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគអេដស៍

បើតាមមន្ត្រីជាន់ខ្ពស់អង្គការថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ជាអង្គការសកល​​មិនស្វែងរកប្រាក់ចំណេញដែលផ្តល់ថ្នាំមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ និងការតស៊ូមតិដល់មនុស្សជាង ៣លាននាក់ នៅក្នុងប្រទេសចំនួន ៥០ទូទាំងពិភពលោកនៅអាហ្វ្រិក អាមេរិក តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុប បច្ចុប្បន្នក៏ជាអ្នកផ្តល់សេវាថែទាំសុខភាពអេដស៍/អេដស៍ មិនស្វែងរកប្រាក់ចំណេញធំជាងគេបំផុតនៅលើពិភពលោក ក្នុងនោះអង្គការមួយនេះក៏កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីមេរោគអេដស៍ ជំងឺអេដស៍ និងចែកស្រោមអនាម័យដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការចំលងមេរោគអេដស៍នៅកម្ពុជាយ៉ាងមានប្រសិទ្ធភាព។

គិតមកដល់ពេលនេះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា បានធ្វើប្រតិបត្តិការនៅកម្ពុជាចំនួន ២០ឆ្នាំរួចមកហើយ និងបានធ្វើការយ៉ាងជិតស្និទជាមួយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) ក្រសួងអប់រំយុវជន និងកីឡា និងដៃគូអង្គការមិនមែនរដ្ឋាភិបាល ដើម្បីពង្រីកការទទួលបានសេវាថែទាំ និងព្យាបាលអ្នករស់នៅជាមួយមេរោគអេដស៍ ការធ្វើតេស្ត និងការបង្ការមេរោគអេដស៍ទូទាំងប្រទេស។

នៅកម្ពុជា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា មកដល់បច្ចុប្បន្នបានធ្វើសកម្មភាពបង្ការមេរោគអេដស៍ ការព្យាបាល និងថែទាំ កម្មវិធីអាហារសុខភាព ផ្តល់ការគាំទ្រក្មេងស្រី និងផ្សេងៗ រួមមានការចូលរួមដើម្បីការសង្គ្រោះជីវិតមនុស្សជាង ប្រមាណ ៥២ ១៦២នាក់ នៅក្នុង ៤២ទីតាំង ក្នុង ១៩រាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងមានគ្លីនិកចំនួន២ ធ្វើការលើការថែទាំ និងព្យាបាលជំងឺកាមរោគ ផងដែរ។

បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី បានឱ្យដឹងថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ដ៏ទូលំទូលាយមួយ AHF កម្ពុជា រួមជាមួយប្រទេសផ្សេងទៀត នៃការិយាល័យ AHF អាស៊ី និងសហការជាមួយក្រសួងសុខាភិបាល កំពុងពង្រឹងការឆ្លើយតបទៅនឹងមេរោគអេដស៍ដោយជំរុញការព្យាបាលជាការបង្ការ និងផ្សព្វផ្សាយការប្រើប្រាសស្រោមអនាម័យ ជាមធ្យោបាយមានប្រសិទ្ធភាពបំផុតសម្រាប់ការបង្ការមេរោគអេដស៍ និងជំងឺកាមរោគ និងការការពារការមានផ្ទែពោះដោយមិនចង់បាន

ការរក្សាភាពជោគជ័យរបស់ប្រទេសកម្ពុជា តម្រូវឱ្យមានការគាំទ្រជាបន្តបន្ទាប់សម្រាប់អតិថិជនក្នុងការថែទាំ ការចូលរួមឡើងវិញចំពោះអ្នកដែលបាត់បង់ការតាមដាន និងការពង្រីកសេវាកម្មនៅទូទាំងខេត្ត និងតំបន់ដាច់ស្រយាល ធានាការទទួលបានសេវាដោយផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើប្រជាជនដែលមានប្រឈមមុខខ្ពស់ផងដែរ៕