* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សហភាពសហព័ន្ធយុវជនកម្ពុជា ត្រៀមរៀបចំកម្មវិធី «ដាស់ស្មារតីជាតិ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីពង្រឹងស្មារតីប្រែក្លាយការឈឺចាប់ ទៅជាការពង្រឹងសមត្ថភាព

22-05-2026 12:57

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ លោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុង ពិធីប្រុងពលីរៀបចំកម្មវិធី «ដាស់ស្មារតីជាតិ» នៅឯបរិវេណពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស.ស.យ.ក. និងគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ជាច្រើនរូប។

គោលបំណងសំខាន់នៃការរៀបចំពិធីប្រុងពលីនេះ ធ្វើឡើងដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សានៅព្រះរាជាណាចក្រកម្ពុជា សូមឱ្យការសាងសង់ទីតាំង និងការរៀបចំព្រឹត្តិការណ៍នាពេលខាងមុខ ដំណើរការទៅដោយរលូន និងមានសេចក្តីសុខ សិរីសួស្តីដល់ក្រុមការងារគ្រប់គ្នា។

កម្មវិធី «ដាស់ស្មារតីជាតិ» នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ ក្នុងគោលបំណងដើម្បី៖

* ជំរុញការចងចាំ ផ្សាភ្ជាប់ជាមួយការឈឺចាប់ ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជន ដើម្បីពង្រឹងសមត្ថភាព របស់ខ្លួន និងសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរឹងមាំ
* បញ្ចៀសការបញ្ឆេះគំនុំគំកួន ការសងសឹក ទស្សនៈជ្រុលនិយម ចង្អៀតចង្អល់ ដោយមិនបំភ្លេចការឈឺចាប់ដែលបានកើតឡើង
* បង្ហាញឲ្យឃើញថា ទៅស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយកម្ពុជានៅតែតស៊ូជម្នះនូវបញ្ហា ជាមួយស្មារតីរួបរួម ជាមួយគ្នាក្នុងគ្រាលំបាក ដែលមិនអាចបំបែកបំបាក់បាន
* បង្កើតជាវេទិកា ជំរុញជាចលនា ផ្សាភ្ជាប់ជាមួយដៃគូឲ្យមានភាពជាម្ចាស់ការក្នុងការផ្សព្វផ្សាយ និងជំរុញសកម្មភាពបន្ត
* ពង្រឹងស្មារតី និងត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការប្រឈមរាល់ការគម្រាមគំហែង ហានិភ័យ ដែលអាច និងកើតមានឡើងនាថ្ងៃអនាគត។

នៅក្នុងកម្មវិធីនេះ នឹងមានដាក់តាំងបង្ហាញផ្ទាំងគំនូរដែលលាតត្រដាងនូវការពិតដែលកម្ពុជា បានឆ្លងកាត់ក្នុងឆ្នាំ២០២៥ (Truth Park) និងទីតាំងគោរពវិញ្ញាណក្ខន្ធដល់កងកម្លាំងដែលបានពលី ការតាំងបង្ហាញពីសំណល់សង្គ្រាមដូចជា ឯកសណ្ឋានរបស់កងកម្លាំងដែលបានពលី, ទង់ជាតិកម្ពុជាដែលត្រូវបានកម្ទេចដោយយោធាថៃ, បំណែកផ្ទះប្រជាពលរដ្ឋដែលបានបែកបាក់ និងខូចខាតដោយសារសង្គ្រា ការរៀបចំផ្ទាំងដែលអនុញ្ញាតឲ្យអ្នកចូលរួមបានបង្ហាញនូវការប្ដេជ្ញាចិត្ត ក្នុងការឆ្ពោះទៅមុខជាប្រជាជាតិតែមួយ, ការដង្ហែទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា, ការចាក់វីដេអូនានា រួមទាំងការសម្ដែងទស្សនីយភាពដែលរំលេចពីអត្តសញ្ញាណ និងមោទនភាពជាតិផងដែរ៕