* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

នាយឧត្តមសេនីយ៍ ស ថេត ចាត់តំណាងចូលរួមគោរពវិញ្ញាណក្ខន្ធ នាំយកសាររំលែកទុក្ខ និងថវិកាជូនគ្រួសារសពលោកវរសេនីយ៍ឯក ប៊ុនធា សុវណ្ណដារ៉េត ដែលទទួលមរណភាពពេលចុះបំពេញបេសកកម្មការងារនៅតាមព្រំដែន

22-05-2026 13:26

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានដឹកនាំកងកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ចូលរួមគោរពវិញ្ញាណក្ខន្ធ នាំយកសាររំលែកមរណទុក្ខ និងថវិកាជូនចំពោះលោកស្រី យូ វណ្ណារី ព្រមទាំក្រុមគ្រួសារលោកវរសេនីយ៍ឯក ប៊ុនធា សុវណ្ណដារ៉េត។

លោកវរសេនីយ៍ឯក ប៊ុនធា សុវណ្ណដារ៉េត នាយរងការិយាល័យភស្តុភា នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក បានទទួលទទួលមរណភាពក្នុងពេលចុះបំពេញបេសកកម្ម ត្រួតពិនិត្យវឌ្ឍនភាពការងារនគរបាលការពារព្រំដែន តាមបណ្តាវរសេនាតូចនគរបាលការពារព្រំដែនគោក ក្នុងទិសភូមិភាគទី១ (ខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី)។

ពិធីបុណ្យសពមន្រ្តីនគរបាលរូបនេះ បានរៀបចំធ្វើនៅវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តចិនដំដែក រាជធានីភ្នំពេញ។

ជុំវិញមរណភាពនេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកមរណភាពរបស់លោកវរសេនីយ៍ទោ ប៊ុនធា សុវណ្ណដារ៉េត គឺជាការបាត់បង់នៅនាយនគរបាលជាតិដ៏សកម្មចំពោះការងារ ដោយសារលោកវរសេនីយ៍ទោ ជានិច្ចកាលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងសេចក្ដីសុខផ្ទាល់ខ្លួន ចូលរួមបុព្វហេតុថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការការពារអធិបតេយ្យភាពជាតិ អំឡុងពេលប្រទេសកម្ពុជាទទួលរងការវាយប្រហារពីយោធាថៃ ។

នាយឧត្តមសេនីយ៍ ស ថេត បានបន្ថែមថា អំឡុងពេលកម្ពុជារងការវាយប្រហារពីភាគីថៃ លោកវរសេនីយ៍ទោ ជាមន្ត្រីដែលមានភាពអង់អាចក្លាហាន ដែលនៅតែបន្តឈរជើងបំពេញការងាររបស់ខ្លួនតាមព្រំដែន ដោយមិនបារម្ភពីអាយុជីវិតរបស់ខ្លួនឡើយ ។

ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស សូមចូលរួមសម្ដែងសមានទុក្ខដោយក្ដីសោកស្ដាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យ ជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍ទោ សូមឆាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលព្រំដែនគោក រួមទាំងកងកម្លាំងនគរបាលព្រំដែនគោក ក៏បានផ្ញើរសារចូលរួមរំលែកទុក្ខ ដោយក្តីសោកសង្រែងជាអនេកផងដែរ៕