* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ទូតអង់គ្លេសប្រចាំកម្ពុជាអះអាងថា អាជីវកម្មអង់គ្លេសពេញចិត្ត នឹងកិច្ចខិតខំប្រឹងប្រែងរបស់ពន្ធដារ ក្នុងការធ្វើឱ្យច្បាប់ពន្ធដារ កាន់តែច្បាស់លាស់

22-05-2026 14:06

(ភ្នំពេញ)៖ លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ បានលើកឡើងថា អាជីវកម្មអង់គ្លេស មានការពេញចិត្ត នឹងកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការធ្វើឱ្យច្បាប់ពន្ធដារ កាន់តែច្បាស់លាស់។

លោក Dominic Williams បានសរសេរលើ Facebook របស់ខ្លួនថា «ពន្ធដារមានសារៈសំខាន់នៅគ្រប់ប្រទេសទាំងអស់ ដើម្បីផ្តល់មូលនិធិសម្រាប់វិនិយោគ លើសេវាកម្មសំខាន់ៗ។ អាជីវកម្មអង់គ្លេសប្រាប់ខ្ញុំថា ពួកគេពេញចិត្ត នឹងកិច្ចខិតខំប្រឹងប្រែងរបស់ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation ក្នុងការធ្វើឱ្យច្បាប់ពន្ធដារ កាន់តែច្បាស់លាស់ និងអាចទស្សន៍ទាយ បានកាន់តែច្បាស់»។

លោក Dominic Williams មានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ GDT កាលពីម្សិលមិញ ដើម្បីអបអរសាទរពិធីសម្ពោធការិយាល័យថ្មី។

សូមជម្រាបថា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញ អគ្គនាយកដ្ឋានពន្ធដារ បានសម្ពោធអគារទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួន ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

អគារថ្មី ទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំដោយមានការគិតគូរ បាន យ៉ាង ល្អិតល្អន់ ដោយមានបំពាក់នូវ ឧបក រណ៍ បច្ចេកវិទ្យាទំនើប ដើម្បីបម្រើដល់ការ គ្រប់ គ្រង ការប្រើប្រាស់ ការថែទាំ និងការធានា សន្តិ សុខ និងសុវត្ថិភាពរបស់អគារ គួបផ្សំ ជា មួយ រចនាបថ និងស្នាដៃវប្បធម៌ខ្មែរ យ៉ាង ប្រណីត។

អគារនេះ មានការិយាល័យសម្រាប់ជួលចំនួន៥ជាន់ ចាប់ពីជាន់ទី១០ ដល់ជាន់ទី១៤ មាន ទីធ្លាធំទូលាយ អនុញ្ញាតឱ្យអ្នកជួលអាចរៀបចំ ឬរចនាការិយាល័យ ស្របទៅនឹង តម្រូវការ អាជីវកម្មរបស់ខ្លួនបានដោយងាយស្រួល។

អគារនេះ ត្រូវបានរៀបចំជា២ផ្នែក គឺអគារខ្ពស់ និងអគារទាប។ អគារខ្ពស់ ត្រូវបានរៀប ចំជា «អគារការិយាល័យ» ដែលមានកម្ពស់៣០ជាន់ ត្រូវបានរៀបចំសម្រាប់មុខងារ ការិយា ល័យ បន្ទប់ប្រជុំ និងបដិសណ្ឋារកិច្ច ដែលគាំទ្រដល់ការបំពេញការងាររដ្ឋបាល និងការសម្របសម្រួលការងារ ជាមួយអង្គភាពផ្សេងៗ ក្នុងអគ្គនាយកដ្ឋានពន្ធដារ។

អគារនេះ ក៏ត្រូវបានរៀបចំឱ្យមានបន្ទប់ផ្សាយផ្ទាល់ និងមជ្ឈមណ្ឌលទិន្នន័យ។ អគារទាប ត្រូវបានរៀបចំជា «មជ្ឈមណ្ឌលសន្និសីទ និងផ្សារទំនើប» ដើម្បីបម្រើដល់មុខងារ សេវាសាធារណៈ ការជួបជុំ និងការផ្សព្វផ្សាយចំណេះដឹងអំពីប្រព័ន្ធពន្ធដារ និងសេវាកម្មនានា ដែលប្រទាក់ក្រឡាជាមួយការបង់ពន្ធ។

អគារនេះ ត្រូវបានសាងសង់ដោយមានការផ្ចិតផ្ចង់គ្រប់ផ្នែករួមទាំងផ្នែកសំណង់ ផ្នែកបច្ចេកវិទ្យា និងផ្នែកវប្បធម៌។

១៖ ផ្នែកសំណង់ សាងសង់ឡើងដោយមានភាពរឹងមាំ និងទាន់សម័យអនុលោមតា មរាល់ ច្បាប់ បទប្បញ្ញត្តិ និងស្តង់ដារវិស្វកម្ម និងសំណង់ជាតិ និងអន្តរជាតិសំខាន់ៗក្នុងសំណង់។
២៖ ផ្នែកបច្ចេកវិទ្យា ត្រូវបានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធនានា ដែលមានលក្ខណៈ ទំនើប និងប្រកបដោយនវានុវត្តន៍ខ្ពស់។
៣៖ ផ្នែកវប្បធម៌ មានការបញ្ចូលគ្នារវាងការរចនាបែបទំនើប និងស្នាដៃសិល្បៈ ខ្មែរ មួយចំនួន ដែលរក្សាបាននូវអត្តសញ្ញាណវប្បធម៌ខ្មែរយ៉ាងស្រស់ស្អាត៕