មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ៖ សូមកុំយកលុយមកវាយតម្លៃអ្នករាជការ អ្នករាជការមានកិត្តិយសដែលមិនអាចកាត់ថ្លៃបាន គឺកិត្តិយសដើម្បីបម្រើជាតិ (Video inside)
22-05-2026 14:19
(ភ្នំពេញ)៖ លោក ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា មនុស្សមិនអាចមានតម្លៃជាប្រាក់ខែបានទេ សូមកុំយកតម្លៃប្រាក់ខែ ឬមួយលុយមកវាយតម្លៃអ្នករាជការ អ្នករាជការមានកិត្តិយសរបស់គេ ជាកិត្តិយសដែលមិនអាចកាត់ថ្លៃបាន គឺកិត្តិយសដែលលះបង់ដើម្បីបម្រើជាតិ។
លោក ពេជ្រ វិជ្ជាគន្ធី បានលើកឡើងដូចនេះ ក្នុងវេទិកាបកស្រាយលម្អិតអំពីអត្ថប្រយោជន៍ដែលមន្ត្រីរាជការទទួលបាន ក្នុងវេទិកាកែទម្រង់ស្តីពី «ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី» នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
លោក ពេជ្រ វិជ្ជាគន្ធី បានថ្លែងដូចនេះថា «ប្រាក់ខែវាសំខាន់ហើយ ប៉ុន្តែពេលខ្លះគេថាកុំយកលុយទៅទិញមនុស្ស មនុស្សមិនអាចមានតម្លៃជាប្រាក់ខែបានទេ អ្នករាជការក៏អញ្ចឹងដែរ កុំយកតម្លៃប្រាក់ខែ ឬមួយលុយមកវាយតម្លៃអ្នករាជការ អ្នករាជការមានកិត្តិយសរបស់គេ គឺកិត្តិយសដែលមិនអាចកាត់ថ្លៃបាន គឺកិត្តិយសដែលលះបង់ដើម្បីបម្រើជាតិ»៕
សូមទស្សនាវីដេអូ របស់លោក ពេជ្រ វិជ្ជាគន្ធី៖




