* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ការកំណត់ថ្មីអំពីឋានន្ដរស័ក្ដិនគរបាលជាតិ គឺសម្រាប់អ្នកឡើងថ្មីបន្ដវេន មិនប៉ះពាល់ដល់នគរបាលកំពុងពាក់ស័ក្ដិក្នុងមុខតំណែងឡើយ (Video inside)

22-05-2026 14:20

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍កំណត់ឋានន្តរសក្តិមន្ដ្រីនគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗ ក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់ប្រហាក់ប្រហែល។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានជម្រាបជូនទៅលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

ក្រោយលិខិតនេះត្រូវបានចែកចាយ និងផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញមកពន្យល់បន្ថែមអំពីការកំណត់នេះ ដោយអះអាងថា ការកំណត់ថ្មីនេះ គឺធ្វើឡើងសម្រាប់មន្ដ្រីនគរបាលជាតិបន្ដវេន ពោលមិនបានប៉ះពាល់ ឬតម្រូវឲ្យមានការកែសម្រួល រុះរើស នគរបាលដែលកំពុងកាន់មុខតំណែង ហើយឋានន្ដរស័ក្ដិខុសពីការកំណត់ថ្មីនេះឡើយ។

បើតាមលោកបណ្ឌិត ទូច សុឃៈ, ការកំណត់ឋានន្ដរស័ក្ដិថ្មីនេះ គឺថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានសិក្សាតាំងពីដើមអាណត្តិ ជាបន្ដបន្ទាប់មក ដោយផ្អែកទៅលើទិដ្ឋភាពសង្គម ទិដ្ឋភាពជំនាញ ផ្អែកទៅលើគោលការណ៍រដ្ឋបាល និងមូលដ្ឋានច្បាប់ជាធរមាន បូករួមជាមួយបរិបថអន្ដរជាតិផងដែរ ទើបបានសម្រេចគោរពស្នើគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី រហូតសម្ដេចឯកភាពតាមការស្នើសុំ។

លោកបណ្ឌិត ទូច សុឃៈ បានធ្វើការរៀបរាប់យ៉ាងដូច្នេះថា៖

«ការកំណត់ថ្មីអំពីឋានន្ដរស័ក្ដិឲ្យស្របទៅតាមមុខតំណែង ទៅតាមអង្គការចាត់តាំង នៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ក្របខ័ណ្ឌនគរបាលជាតិនៅពេលនេះ គឺថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានសិក្សាតាំងពីដើមអាណត្តិ ជាបន្ដបន្ទាប់មក ដោយផ្អែកទៅលើទិដ្ឋភាពសង្គម ទិដ្ឋភាពជំនាញ ផ្អែកទៅលើគោលការណ៍រដ្ឋបាល និងមូលដ្ឋានច្បាប់ជាធរមាន បូករួមជាមួយបរិបថអន្ដរជាតិផងដែរ ទើបបានសម្រេចគោរពស្នើគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី រហូតដល់សម្ដេចឯកភាពតាមការស្នើសុំដើម្បីរៀបចំកំណត់នូវឋានន្ដរស័ក្ដិនាពេលនេះ។

ការកំណត់ឋានន្ដរស័ក្ដិឲ្យស៉ីទៅតាមមុខតំណែង ឲ្យស្របទៅតាមរចនាសម្ព័ន្ធចាត់តាំងនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ នៅពេលនេះ គឺមិនប៉ះពាល់ដល់បងប្អូនដែលកំពុងតែបំពេញការងារ ដែលកំពុងតែពាក់ឋានន្ដរស័ក្ដិ ដែលកំពុងតែកាន់មុខតំណែងដូចការកំណត់ថ្មីនោះទេ គឺនៅរក្សាភាពដើមដដែល ពុំមានការរុះរើរៀបរយជាថ្មី ឬសម្រួលបន្ថយទៅតាមការកំណត់ថ្មីនោះឡើយ។

បងប្អូននគរបាលជាតិចំណុះក្រសួងមហាផ្ទៃ ដែលកំពុងតែកាន់មុខតំណែងនីមួយៗតាមការកំណត់ថ្មីនេះ ហើយមានឋានន្ដរស័ក្ដិស្របតាមការកំណត់ថ្មីនេះ គឺយើងអនុវត្តទៅតាមការកំណត់ថ្មីនេះតែម្ដង។ ចំពោះការកំណត់ថ្មីនេះ គឺសម្ដៅអនុវត្តទៅលើអ្នកបន្ដវេន ពោលមន្ដ្រីនគរបាលជាតិដែលនឹងឡើងមកកាន់តំណែងនាពេលខាងមុខ តាមប្រអប់នីមួយៗដែលបានកំណត់។ មន្ដ្រីនគរបាលជាតិដែលមកកាន់តំណែងនីមួយៗនោះ មិនត្រូវមានឋានន្ដរស័ក្ដិលើសពីការកំណត់ថ្មីនេះជាដាច់ខាត។

ការកំណត់ថ្មីនេះ មិនមានការប៉ះពាល់សតិអារម្មណ៍ណាមួយនោះទេ គឺមានតែឲ្យការរួមរស់សុខុដម្មនីយកម្មជាមួយគ្នាកាន់តែមានភាពល្អប្រសើរ និងការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីបន្ដវេនប៉ុណ្ណោះ ពោលគោរពទៅតាមគោលការណ៍ រក្សាចាស់ បង្កើនថ្មី ដើម្បីប្រសិទ្ធភាពនៃការដឹកនាំបម្រើសេវាជូនប្រជាពលរដ្ឋ ថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមរបស់យើង»។

នៅក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍កំណត់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិ បន្តវេនស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាល ថ្នាក់ប្រហាក់ប្រហែល ដូចខាងក្រោម៖

* អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរសក្តិ នាយឧត្តមសេនីយ៍
* អគ្គនាយក នៃអគ្គនាយកដ្ឋាននានា និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក
* អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក
* អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ
* ប្រធានសេនាធិការដ្ឋាន និងប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ
* អនុប្រធានសេនាធិការដ្ឋាន និងអនុប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី
* ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី
* អនុប្រធាននាយកដ្ឋាន ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ឯក
* នាយការិយាល័យ អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ទោ
* នាយរងការិយាល័យ អធិការរងនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ត្រី
* នាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ អនុសេនីយ៍ឯក
* នាយរងផ្នែក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ អនុសេនីយ៍ទោ៕