* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ ចូលរួមចាប់ឆ្នោតយកផ្ទះស្នាក់នៅបណ្តោះអាសន្នជំហានទី២ នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន

22-05-2026 15:01

(ព្រះវិហារ)៖ ប្រជាពលរដ្ឋភៀសសឹកជាច្រើនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមចាប់ឆ្នោតយកផ្ទះស្នាក់នៅបណ្តោះអាសន្នជំហានទី២ នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ក្រោមវត្តមានលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត។

នៅក្នុងឱកាសនោះ លោក មិន ស៊ីថា បានថ្លែងពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជូនចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដែលកំពុងរស់នៅក្នុងស្ថានភាពលំបាក និងត្រូវការការគាំទ្រពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។

លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងថា «ការរៀបចំផ្ទះស្នាក់នៅបណ្ដោះអាសន្នជូនបងប្អូននាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល សមាគមអតីតយុទ្ធជន និងនិវត្តន៍ជន និងរដ្ឋបាលខេត្តព្រះវិហារ ក្នុងការជួយសម្រាលការលំបាក និងធានាឱ្យបងប្អូនមានទីជម្រកសមរម្យ សុវត្ថិភាព និងអាចរស់នៅបានដោយសេចក្ដីសុខក្នុងអំឡុងពេលប្រឈមការលំបាក»

លោក មិន ស៊ីថា បានថ្លែបន្តទៀតថា «អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ នឹងបន្តយកចិត្តទុកដាក់ ជួយគាំទ្រ និងសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ទាំងការស្នាក់នៅ ជីវភាពរស់នៅ និងសេវាសាធារណៈចាំបាច់ផ្សេងៗ ដើម្បីឱ្យបងប្អូនអាចរស់នៅបានប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត»

លោកអភិបាលរងខេត្តព្រះវិហារ មិន ស៊ីថា បានថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តសហការជាមួយអាជ្ញាធរ រក្សាសណ្ដាប់ធ្នាប់ អនាម័យ និងសាមគ្គីភាពនៅក្នុងសហគមន៍ ដើម្បីធានាបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងការយោគយល់គ្នាទៅវិញទៅមក៕