* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកនាំពាក្យអាកាសចរស៊ីវិល៖ វិស័យអាកាសចរណ៍កម្ពុជា នៅតែបង្ហាញសញ្ញាវិជ្ជមាន តាមរយៈការកើនឡើងនៃចំនួនអ្នកដំណើរ បើទោះបីជាជួបវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ

22-05-2026 15:01

(ភ្នំពេញ)៖ លោក ស៊ិន ចាន់​សេរី​វុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​ បានឱ្យដឹងថា ក្នុងខណៈដែលពិភពលោកកំពុងជួបវិបត្តិប្រេងឡើងថ្លៃ ដោយសារសង្រ្គាមនៅមជ្ឈឹមបូព៌ាក៏ដោយ តែវិស័យអាកាសចរណ៍កម្ពុជា នៅតែបង្ហាញសញ្ញាវិជ្ជមាន តាមរយៈការកើនឡើងនៃចំនួនអ្នកដំណើរ ការតភ្ជាប់ជើងហោះហើរអន្តរជាតិ និងការចូលមករបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ។

លោកគូសបញ្ជាក់បែបនេះ ស្របពេលដែលប្រទេសមួយចំនួនជាពិសេសចិន បានសម្រេចកាត់បន្ថយជើងហោះហើរមួយចំនួន ​មកអាស៊ីអាគ្នេយ៍ ដែលបណ្តាលមកពីការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈ ​ជាពិសេសបន្ទាប់ពីច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនថាមពល​សកលដ៏សំខាន់មួយត្រូវបានរំខាន។

លោក ស៊ិន ចាន់​សេរី​វុត្ថា​ បានមានប្រសាសន៍ថា ​គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា រួមទាំងអាកាសយានដ្ឋានអន្តរជាតិតេជោ ​និង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏ដូចជាបណ្តាញអាកាសចរណ៍ទូទៅ នៅតែបន្តប្រតិបត្តិការធម្មតា។ ក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរមកកម្ពុជា ក៏កំពុងបន្តតាមដានស្ថានការណ៍ថ្លៃប្រេង ស្ថានភាពទីផ្សារ និងតម្រូវការអ្នកដំណើរយ៉ាងជិតស្និទ្ធផងដែរ។

លោកបន្តថា «​ក្នុងបរិបទវិស័យអាកាសចរណ៍អន្តរជាតិ តម្លៃប្រេងអាកាសចរណ៍ គឺជាចំណាយធំបំផុតមួយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលអាចមានចន្លោះប្រមាណ ២៥% - ៤០% នៃចំណាយប្រតិបត្តិការ។ ដូច្នេះនៅពេលតម្លៃប្រេងកើនឡើងខ្លាំង វាអាចប៉ះពាល់ដល់ថ្លៃសំបុត្រ ចំនួនជើងហោះហើរ និងផែនការប្រតិបត្តិការរបស់ក្រុមហ៊ុនមួយចំនួន។ ទោះយ៉ាងណា សម្រាប់កម្ពុជា វិស័យអាកាសចរណ៍នៅតែបង្ហាញសញ្ញាវិជ្ជមាន តាមរយៈការកើនឡើងនៃចំនួនអ្នកដំណើរ ការតភ្ជាប់ជើងហោះហើរអន្តរជាតិ និងការចូលមករបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ។ រាជរដ្ឋាភិបាល និងអាជ្ញាធរអាកាសចរស៊ីវិល ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្តនៃទីផ្សារប្រេង និងស្ថានភាពអាកាសចរណ៍សកល ដើម្បីធានានូវស្ថិរភាព និងនិរន្តរភាពនៃវិស័យនេះ»

លោកបានបញ្ជាក់ទៀតថា កម្ពុជាមិនទាន់មានការលុបចោលជើងហោះហើរទ្រង់ទ្រាយធំ ដោយសារតម្លៃប្រេងដូចករណីខ្លះនៅតំបន់ផ្សេងទេ ប៉ុន្តែអាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍កំពុងតាមដានស្ថានការណ៍សកលយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងផលប៉ះពាល់ ដែលអាចកើតមានជាយថាហេតុនាពេលខាងមុខ។

សូមបញ្ជាក់​ថា រយៈពេល៤ខែ ដើមឆ្នាំ២០២៦ ដោយគិតពីខែមករា ដល់មេសា អាកាសយានដ្ឋានអន្តរជាតិទាំង៣ (តេជោ-សៀមរាបអង្គរ-ព្រះសីហនុ) ទទួលជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង២ម៉ឺនជើង (២៣,២០៤ ជើង) មានការកើនឡើងប្រមាណ២%។

សម្រាប់អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង២លាននាក់ (២,៤២៨,០០៩ នាក់) មានការថយចុះប្រមាណ៤%។ ដោយឡែកទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួនជាង៣០ពាន់តោន (៣០,៤៤៨ តោន) មានការកើនឡើងប្រមាណ៣៦%៕