* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ទីរសាធារណការខេត្តព្រះវិហារ សហការជាមួយក្រុមហ៊ុនស្រាបៀរ Ganzberg និងនគរបាលចរាចរណ៍ រៀបចំពិធីផ្សព្វផ្សាយអប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាមួយនឹងការចែកមួកសុវត្ថិភាពដល់ពលរដ្ឋចំនួន៧០០មួក

22-05-2026 15:05

(ព្រះវិហារ)៖ ក្រុមការងារការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារចំនួន៤រូប ក្រោមការណែនាំពីលោក សំ លាងទ្រី ជាប្រធានមន្ទីរ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមសហការជាមួយក្រុមហ៊ុនស្រាបៀរ Ganzberg និងកម្លាំងនគរបាលចរាចរណ៍ខេត្តព្រះវិហារ រៀបចំសកម្មភាពផ្សព្វផ្សាយអប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកជូនមួកសុវត្ថិភាពដល់ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក្នុងក្រុងព្រះវិហារ។

ក្នុងសកម្មភាពនេះ ក្រុមការងារបានចែកជូនមួកសុវត្ថិភាពចំនួន៧០០មួក ជូនប្រជាពលរដ្ឋចំនួន៧០០នាក់ ក្នុងនោះស្រី៣៤៥នាក់ ដើម្បីជំរុញការយល់ដឹង និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ពាក់ មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវរាល់ពេលធ្វើដំណើរ ដោយម៉ូតូ ឬទោចក្រយានយន្ត។

ជាមួយគ្នានេះ ក្រុមការងារក៏បានផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ និងវិធានសុវត្ថិភាពសំខាន់ៗ ដោយបានប្រើប្រាស់សម្ភារ និងឯកសារផ្សព្វផ្សាយមួយចំនួនរួមមាន៖ សៀវភៅ “អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង” ចំនួន៤០០ក្បាល ខិត្តប័ណ្ណស្តីពីប្រការសំខាន់ៗសម្រាប់អ្នកប្រើប្រាស់ផ្លូវថ្នល់ ចំនួន៣០០សន្លឹក។

សកម្មភាពនេះ មានគោលបំណងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ផ្សព្វផ្សាយការគោរពច្បាប់ចរាចរណ៍ និងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាព ដែលជាវិធានការចាំបាច់ក្នុងការការ ពារអាយុជីវិត និងកាត់បន្ថយហានិភ័យនៃការរងរបួសធ្ងន់ធ្ងរ នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

តាមរយៈកិច្ចសហការរវាងស្ថាប័នជំនាញ និងវិស័យឯកជននេះ បានបង្ហាញពីការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វប្បធម៌សុវត្ថិភាពចរាចរណ៍ និងការទទួលខុសត្រូវរួមគ្នា ដើម្បីធ្វើឱ្យការធ្វើដំណើរតាមដងផ្លូវកាន់ តែមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ៕