* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បណ្ឌិត កៅ ថាច បានប្រាប់សហគ្រិនវ័យក្មេងនៅខេត្តក្រចេះថា​ ទម្រង់អាជីវកម្មបានប្តូទម្រង់ច្រើន​ ជាពិសេសប្តូរទៅជាអាជីវកម្មបែបអេឡិចត្រូនិច​ (E-commerce) ដែលមានទំហំមូលធនទីផ្សារ៣.៣​ទ្រីលានដុល្លារ

22-05-2026 15:10

(ក្រចេះ)៖ បណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល, លោក ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សខេត្តក្រចេះ ជាតំណាងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញថ្លែងសន្ទរកថា និងបើកកម្មវិធី ស្តីអំពីកាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគត រៀបចំឡើងដោយផ្នែកផែនសហគ្រិនវ័យក្មេង នៃយុវជនគណបក្សថ្នាក់កណ្តាល និងគណៈកម្មាធិការគណបក្សខេត្តក្រចេះ។

សិក្ខាសិលានេះរៀបចំឡើងនៅសណ្ឋាគារ ហ៊រ ប៊ុន្នី ក្រុងក្រចេះ ខេត្តក្រចេះ ក្នុងនោះមានវាគ្មិនសំខាន់ៗ ចូលរួមដូចជា ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោក ហៀន សូប៉ូលីន ប្រធានស្តីទី នាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងជាប្រធានផែនវិនិយោគឯកជន និងសហគ្រិនវ័យក្មេងនៃយុវជនគណបក្សក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងយុវជនមកពីផែនសហគ្រិនវ័យក្មេង នៃយុវជនគណបក្សខេត្តក្រចេះ ដែលមានអ្នកចូលរួមសរុបជាង ១០០នាក់។

បណ្ឌិត កៅ ថាច បានថ្លែងក្នុងឱកាសនោះថា កម្មវិធីថ្ងៃនេះមិនត្រឹមតែជាវេទិការពិភាក្សា ស្តីពីសហគ្រិនភាពនិងកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចពិភាក្សាបើកទូលាយផ្តល់ឱកាសដល់សហគ្រិនយើង ដែលនឹងមានការវិនិយោគ ទៅតាមវិស័យនីមួយៗជាពិសេស យុវជនគណបក្សនៅខេត្តក្រចេះតែម្តង សំរាប់ចូលរួមចំណែកយ៉ាងធំក្នុងការកសាងជាតិ នឹងបង្កើតឱកាសការងារថ្មីៗក្នុស្រុក។

ក្នុងនាមសមាជិកយុវជន គណបក្សថ្នាក់កណ្តាល លោកបណ្ឌិតបានរំលឹកជូនសហគ្រិនវ័យក្មេងនៅខេត្តក្រចេះថា​ ទម្រង់អាជីវកម្មបានប្តូទម្រង់ច្រើន​ ជាពិសេសប្តូរទៅជាអាជីវកម្មបែបអេឡិចត្រូនិច​ (E-commerce) ដែលមានទំហំមូលធនទីផ្សារទូទាំងពិភពលោក​ ប្រមាណ​ ៣.៣​ទ្រីលានដុល្លារ។

ជាក់ស្តែងកម្ពុជាយើងសព្វថ្ងៃនេះ កំពុងឈានចូលយុគសម័យបរិវត្តកម្មសេដ្ឋកិច្ចថ្មីមួយ ទៅជាសេដ្ឋកិច្ចមូលធនចំណេះដឹង និងសេដ្ឋកិច្ចបៃតង ដែលការច្នៃប្រឌិត គឺជាមូលដ្ឋានគ្រឹះដែលសហគ្រិនយើងត្រូវដើរឲ្យទាន់នឹងចាប់យកឲ្យបានជាពិសេស ពង្រឹងសមត្ថភាពខ្លួនឲ្យខ្លាំង ទើបបក្សយើងខ្លាំងដែរ ដើម្បីចូលរួមចំណែក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិយើង។

លោកបណ្ឌិតប្រតិភូបានចាត់ទុកថា សហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិយោគនោះទេ ប៉ុន្តែសហគ្រិន ថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹម និងជាស្ថាបត្យករសម្រាប់អនាគតមានន័យថា សហគ្រិនយើង គឺជាអ្នកកសាងភាពធន់, អ្នកបង្កើតដំណោះស្រាយសម្រាប់បញ្ហានានា និងជាអ្នកជំរុញវឌ្ឍនភាពមូលធនមនុស្សនិងការងារ។

ជាចុងក្រោយលោកបណ្ឌិត កៅ ថាច ស្នើឲ្យយុជនត្រូវចាប់យកកាលានុវត្តភាពនៃការនិយោគនាអនាគតឲ្យបាន ហើយជាក់ស្តែងការវិនិយោគលើមូលធនមនុស្ស គឺមនុស្សមានចំណេះដឹងខ្ពស់ ព្រមទាំងជំនាញច្បាស់លាស់ ជាមួយនឹងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលនឹងបន្សល់ទុកជាមរតកឬកេរ្តិ៍ឈ្មោះល្អ ក្នុងសង្គមសម្រាប់អ្នកជំនាន់ក្រោយដូចជា ការវិនិយោគថាមលកកើតឡើងវិញ ដែលមិនមានការបំភាយដល់ភពផែនដីជាដើម៕