* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

វិទ្យាស្ថាន NPIC ផ្តល់អាហារូបករណ៍ ៣ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និង​ងាយ​រងហា​និ​ភ័​យ ដែលមាន​ជំនាញ​ចំនួន២២ តាមរយៈកម្ម​វិធី ១,៥លាននាក់

22-05-2026 15:10

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួន ៣០០០​កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមកម្មវិធីបណ្ដុះ​​បណ្ដាល​ជំនា​ញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​។

បើតាមវិទ្យាស្ថាន NPIC បានឱ្យដឹងថា វិទ្យាស្ថាន​បាន​បណ្តុះ​បណ្តាល​លើជំនាញ​ចំនួន ២២ រួម​មាន៖ ១.ជំនាញ​ការ​ផលិត​នំ, ២.ជំនាញ​​សេវា​​កម្ម​​បរិ​ក្ខារ​​ត្រ​ជាក់​ក្នុ​ង​​គេហ​ដ្ឋាន, ៣.ជំនាញ​ធុរកិច្ច​ភេសជ្ជៈ, ៤.ជំនាញ​ការរ​ចនាក្រា​ហ្វិក​ដោយ​កុំព្យូទ័រ, ៥.ជំនាញ​ការថែ​ទាំនិង​ជួសជុល​រថយន្ត, ៦.ជំនាញ​ការ​កែ​ច្នៃបន្លែ​និងផ្លែ​ឈើ, ៧.ជំនាញ​ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ, ៨.ជំនាញ​ការងារ​កំបោរ, ៩.ជំនាញ​ការដំឡើង​បណ្តាញ​បំពង់​ទឹក, ១០.ជំនា​ញ​​ការងារការ៉ូ, ១១.ជំនាញ​ការដំឡើង​ប្រព័ន្ធ​បញ្ជា​ម៉ូទ័រ​អគ្គិសនី, ១២.ជំនាញ​ការថែ​ទាំនិង​ជួសជុល​ទូរសព្ទ​ដៃ, ១៣.ជំនាញ​​ការថែទាំ​​និង​ជួ​ស​​ជុលជ​ណ្តើរយន្ត, ១៤.ជំនាញការបន្ស៊ីលោហៈ, ១៥.ជំនាញការផ្សារអគ្គិសនី, ១៦.ជំនាញការថែទាំងនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ១៧.ជំនាញ​​ការថែទាំនិងជួសជុលអគ្គិសនីរថយន្ត, ១៨.ជំនាញសេវាកម្មកុំព្យូទ័រ, ១៩.ជំនាញការដំឡើងនិងថែទាំបណ្តាញកុំព្យូទ័រ, ២០.ជំនាញ​ការ​វាស់​ភ្នែក​និងកាត់​កញ្ចក់​វ៉ែន​តា, ២១.ការធ្វើ​ម្ហូប​ខ្មែរ, និង២២.ការ​ដំឡើង​និងថែ​ទាំ​កា​មេរ៉ា​សុវត្ថិ​ភាព។

ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។​ សម្រាប់ព័​ត៌មានអំពីការចុះ​ឈ្មោះ​ចូលរៀន សូម​ទាក់ទង​ទៅកា​ន់ទូ​រសព្ទលេខ ០១២ ៦៤៩​ ២៦២/ ០៨៩ ៤២៦​​​​ ០៩៨/ ឬអ​ញ្ជើញ​​មកវិទ្យា​ស្ថានជាតិ​ពហុបច្ចេក​ទេសកម្ពុជា​ (NPIC) ដែលមានទីតាំង​ស្ថិត​នៅភូមិ​ព្រៃ​ពពេល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែន​ជ័យ រាជ​ធានីភ្នំពេញ។

គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន​គោលដៅមកពី​គ្រួសារក្រីក្រ និងគ្រួសារងាយរង​ហានិភ័យនៅទូទាំង​ប្រ​ទេស​ចំនួនប្រ​មាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជី​វៈ ត្រូវបាន​ផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕