* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ ជំរុញមន្ត្រីព័ត៌មានបង្កើនការផ្សព្វផ្សាយ និងផលិតកម្មវិធីសក្កានុពលរបស់ខេត្តឲ្យបានច្រើន

22-05-2026 15:13

(តាកែវ)៖ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តការងារបន្ត នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ លោក ពៅ សុខន ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានធ្វើការណែនាំ និងជំរុញមន្ត្រីទាំងអស់ឲ្យបង្កើនសកម្មភាពផ្សព្វផ្សាយ និងត្រៀមផលិតកម្មវិធី ដែលរំលេចពីសក្កានុពលរបស់ខេត្ត ដើម្បីជំរុញការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយថែមទៀតដល់ប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរ បានបន្ថែមថា ការិយាល័យជំនាញទាំងអស់ត្រូវរៀបចំផលិតកម្មវិធីថ្មីៗ ពិសេសផលិតកម្មវិធី សក្កានុលពលខេត្ត ដោយផ្តោតសំខាន់លើតំបន់ទេសចរណ៍ វប្បធម៌ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងបេតិកភណ្ឌដូនតាដ៏អស្ចារ្យ ក៏ដូចជាវិស័យកសិកម្មលើម្ហូបសក្កានុពល គឺបង្កង និងពងទាកូន និងការផ្សព្វផ្សាយអំពីសមិទ្ធផលរដែលថ្នាក់ដឹកនាំដ្ឋបាលខេត្ត ដែលបានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍខេត្តតាកែវ ឲ្យមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ជាពិសេសផ្សព្វផ្សាយពីសា្នដៃ នៃការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស និងការពារបូរណៈភាពទឹកដី ពីការឈ្លានពានពានរបស់បរទេស។

លោក ពៅ សុខន ជំរុញឲ្យមន្ត្រីព័ត៌មានទាំងអស់ ត្រូវបង្កើនល្បឿននៃការផ្ដល់ព័ត៌មានឲ្យបាន «ច្រើន សម្បូរបែប និងរហ័សទាន់ហេតុការណ៍» ហើយមន្ត្រីម្នាក់ៗ ត្រូវយល់ច្បាស់ពីតួនាទីខ្លួនជាមន្ដ្រីព័ត៌មាន ដែលមានតួនាទីជា «ស្ពានចម្លងព័ត៌មាន» រវាងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ ដែលទាមទារឲ្យមានវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ សំដៅធ្វើយ៉ាងណាទទួលបានការជឿទុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ នៅក្នុងខេត្តតាកែវ៕