* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាលស្រុកព្រៃកប្បាស ចុះពិនិត្យស្ថានភាពផ្លូវ ដែលលំបាកប៉ះពាល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងឃុំតាំងយ៉ាប

22-05-2026 15:15

(តាកែវ)៖ អភិបាលស្រុកព្រៃកប្បាស លោក គិន ភក្ដី នៅព្រឹកថ្ងៃសុក្រ ទី២២​ ខែឧសភា​ ឆ្នាំ២០២៦​ បានដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពផ្លូវពីចំណុចខ្លោងទ្វា​វត្តភ្នំចចក​ ចូលទៅឃុំតាំងយ៉ាប​ ដែលកំពុងជួបការលំបាក ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ​ និងការធ្វើដំណើរទៅសាលារៀនរបស់សិស្សានុសិស្ស​។

លោក គិន ភក្ដី អភិបាលស្រុកព្រៃកប្បាស់ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ផ្លូវនេះកំពុងស្ថិតក្នុងការស្ថាបនារបស់នាយកដ្ឋានផ្លូវលំជនបទ​ នៃក្រសួងអភិវឌ្ឍន៍ជនបទ​ ក៍ប៉ុន្តែដោយសារតម្លៃប្រេងសាំងមានការកើនឡើងថ្លៃក៍ផ្អាកការជួសជុលមួយរយៈ។

បើតាមលោកអភិបាលស្រុកព្រៃកប្បាស បន្ទាប់ពីមានការអន្តរាគមន៍ ពីលោកអភិបាលខេត្តតាកែវ វ៉ី ​សំណាង ក្រុមការងារធ្វើផ្លូវនេះ គេនឹងដាក់គ្រឿងចក្របន្តការស្ថាបនាឡើងវិញ ចាប់ពីថ្ងៃស្អែកនេះទៅ​។

ដោយឡែកលោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានថ្លែងយ៉ាងខ្លីថា «ស្អែកឫខានស្អែកក្រុមហ៊ុនគេចូលអនុវត្តហើយ។ ហើយផ្លូវនេះ មិនមែនជាដែនសមត្ថកិច្ច មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវទេ»