* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងការងារ បើកសិក្ខាសាលាកសាងសមត្ថភាពលើគោលការណ៍ណែនាំស្តីពី ការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរ នៅពេលមានអាសន្ននៅក្រៅប្រទេស

22-05-2026 15:17

(ភ្នំពេញ)៖ លោក តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយ លោក នង សាកល អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាកសាងសមត្ថភាពលើគោលការណ៍ណែនាំស្តីពី ការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅពេលមានអាសន្ន នៅក្រៅប្រទេស នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពី លោក Koen Everaert ប្រធានស្តីទីកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា, លោកស្រី Nellie Ghusayni ប្រធានបេសកកម្មអង្គការ IOM ប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, អនុព័ន្ធការងារ, សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា, ទីភ្នាក់ងារជ្រើសរើសឯកជន, អង្គការជាតិ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងការបង្ការ កាត់បន្ថយហានិភ័យ និងដោះស្រាយបញ្ហាដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរនៅពេលមានអាសន្ននៅក្រៅប្រទេស។

នាឱកាសនោះដែរ លោក តាំង ផេងរិទ្ធី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃគោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅពេលមានអាសន្ននៅក្រៅប្រទេស ដែលជាជំហានដ៏សំខាន់មួយសម្រាប់ពង្រឹងយន្តការ ឆ្លើយតប និងសម្របសម្រួលរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូត អង្គការដៃគូ និងវិស័យឯកជន ដើម្បីអាចផ្តល់ការគាំទ្រ និងអន្តរាគមន៍បានទាន់ពេលវេលា។

ក្នុងឱកាសនោះ លោកក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ដែលនៅក្នុងយុទ្ធសាស្ត្រទី៤ ស្តីពី «ការពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព» បានកំណត់ការរៀបចំយន្តការបង្ការហានិភ័យ នីតិវិធីសម្រាប់ជូនដំណឹង ឆ្លើយតបបន្ទាន់ និងគាំពារដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរនៅពេលមានអាសន្ន ដែលស្របនឹងគោលបំណងនៃសិក្ខាសាលាកសាងសមត្ថភាពនេះ។

ជាមួយគ្នានេះ លោកក៏បានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមចូលរួមសិក្ខាសាលាកសាងសមត្ថភាពឱ្យយកចិត្តទុកដាក់ ចូលរួមយ៉ាងសកម្មក្នុងពិភាក្សា និងចែករំលែកព័ត៌មានជាក់លាក់តាមប្រទេសទទួលនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគោលការណ៍ណែនាំមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ជាពិសេសផ្តោតសំខាន់លើដំណាក់កាលត្រៀមសម្រាប់មុនពេលមានអាសន្ន ការឆ្លើយតបបន្ទាន់នៅពេលមានអាសន្ន និងក្រោយពេលមានអាសន្ន។

ជាចុងបញ្ចប់ លោក តាំង ផេងរិទ្ធី បានវាយតម្លៃខ្ពស់ចំពោះអង្គការ IOM ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អនិងផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារនៅប្រទេសកម្ពុជា និងការការពារសិទ្ធិនិងសុខុមាលភាពរបស់ជនទេសន្តរប្រវេសន៍ការងារខ្មែរ ព្រមទាំងបានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលស៊ុយអែត ដែលបានផ្តល់ការគាំទ្រដល់ការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ៕