* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ម៉ៅ សុផាន់ ពិនិត្យមើលវឌ្ឍនភាពដំណើរការសាងសង់អគារស្នាក់ការថ្មី គណបក្សប្រជាជនកម្ពុជាស្រុកឆែប និងអគារស្នាក់ការថ្មីនៅឃុំឆែបពីរ

22-05-2026 15:40

(ព្រះវិហារ)៖ លោក ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការសាងសង់អគារស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជាស្រុកឆែប និងអគារស្នាក់ការថ្មីគណបក្សប្រជាជនកម្ពុជាឃុំឆែបពីរ។

អញ្ជើញអមដំណើរលោក ម៉ៅ សុផាន់ នាឱកាសនេះមានលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងលោក សំ លាងទ្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកឆែប លោក មិន សុីថា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឆែប លោក ឃិត សុធារ៉ា ប្រធានគណបក្សស្រុកឆែប ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សជាច្រើនរូបទៀត។

ការចុះពិនិត្យនេះ គឺដើម្បីតាមដាន និងវាយតម្លៃអំពីដំណើរការសាងសង់អគារស្នាក់ការថ្មី ឱ្យប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក ប្រកបដោយគុណភាព សោភ័ណភាព និងប្រសិទ្ធភាព ដើម្បីបម្រើដល់ការបំពេញការងាររបស់គណបក្សនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះលោក ម៉ៅ សុផាន់ ក៏បានថ្លែងណែនាំដល់ក្រុមការងារ និងភាគីពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ពន្លឿនការសាងសង់ ដោយត្រូវធានាគុណភាពបច្ចេកទេស និងសុវត្ថិភាពការងារ ដើម្បីឱ្យអគារស្នាក់ការថ្មីនេះអាចដាក់ឱ្យប្រើប្រាស់បានតាមពេលវេលាកំណត់ និងក្លាយជាទីកន្លែងបំពេញការងារប្រកបដោយប្រសិទ្ធភាព សមស្របទៅនឹងការរីកចម្រើនរបស់មូលដ្ឋានស្រុកឆែប។

ក្រោមការណែនាំពីលោក ម៉ៅ សុផាន់ និងការដឹកនាំរបស់លោក សំ លាងទ្រី ប្រធានក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានស្រុកឆែប អគារស្នាក់ការគណបក្សស្រុក និងអគារស្នាក់ការគណបក្សតាមឃុំ ត្រូវបានរៀបចំសាងសង់ថ្មីធ្វើអំពីបេតុងទាំងអស់ ដើម្បីបង្ហាញពីកម្លាំងសាមគ្គី បង្ហាញពីភាពខ្លាំងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្រួលដល់ការធ្វើការងាររបស់មន្ត្រីគណបក្សផងដែរ។ អគារស្នាក់គណបក្សឃុំទាំង៨​ នៃស្រុកឆែប​ គ្រោងនឹងសាងសង់ឱ្យរួចរាល់ក្នុងឆ្នាំ២០២៨​ ផងដែរ។

សូមបញ្ជាក់ថា អគារស្នាក់ការថ្មីគណបក្សប្រជាជនកម្ពុជាស្រុកឆែប ដែលកំពុងដំណើរការសាងសង់នេះ មានទំហំ ៩ម៉ែត្រ គុណ ១៧.៥ម៉ែត្រ កម្ពស់ ២ជាន់ មានតម្លៃ ១៣មុឺនដុល្លា ដោយចាប់ផ្តើមសាងសង់នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ គ្រោងនឹងបញ្ចប់ការសាងសង់នាពេលខាងមុខនេះ និងអគារស្នាក់គណបក្សឃុំឆែបពី មានតម្លៃ ២៥ ០០០ដុល្លារ ដែលជាអំណោយ លោក ម៉ៅ សុផាន់៕