* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាជ្ញាធរក្រុងប៉ោយប៉ែត ទទួលពលករខ្មែរចំនួន ៥៧នាក់ ពីសមត្ថកិច្ចថៃ

22-05-2026 15:47

(បន្ទាយមានជ័យ)៖ ពលករចំនួន៥៧នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ។ ក្នុងនោះ លោក ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងលោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន​ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំសម្របសម្រួលការងារនេះផងដែរ។

លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន បានបញ្ជាក់ថា នៅពេលដែលភាគីអាជ្ញាធរថៃ បានបញ្ជូនពលករខ្មែរចំនួន៥៧នាក់ (ស្រី២១នាក់ និងកុមារ៥នាក់) ក៏បានបញ្ជូនព័ត៌មានឲ្យអាជ្ញាធរកម្ពុជាដឹងមុន ហើយបានរៀបចំអាហារសម្រន់ នំប៉័ង ទឹកបរិសុទ្ធ និងភេជ្ជៈសម្រាប់ជូនពលករខ្មែរ ដែលត្រូវបានភាគីថៃប្រគល់ជូន តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលឈមច្រកខ្លងលឹក ប្រទេសថៃ។

លោកបានបញ្ជាក់ថា អំឡុងខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរចំនួន២លើក កាលពីលើកទី១ នៅកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦ បានបញ្ជូនចំនួន៦៧នាក់ និងលើកទី២ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជូនចំនួន៥៧នាក់ ដែលអាជ្ញាធរកម្ពុជា បានទទួលកម្លាំងជំនាញរៀបចំនីតីវិធីដឹកបញ្ជូនទៅមណ្ឌលសំចត ហើយរៀបចំដឹកតាមរថយន្តជូនដល់លំនៅដ្ឋាន។

ក្រោយកម្លាំងជំនាញសាកសួរពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនឲ្យអាជ្ញាធរកម្ពុជាទទួល មានពលករខ្លះបានចាញ់បោកមេខ្យល់ឆ្លងដែនដោយខុសច្បាប់ ទៅរការងារធ្វើនៅប្រទេសថៃ និងមានពលករខ្មែរមួយចំនួនធ្វើការងារនៅប្រទេសថៃ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូន ដែលឃាត់រយៈពេល១២ទៅ១៥ថ្ងៃ ទើបបញ្ជូនឲ្យអាជ្ញាធរកម្ពុជាទទួលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕